សង្គម

ខេត្តកែប នឹងត្រូវប្រកាសជាខេត្តដែលអស់គ្រាប់មីនមុនគេ នៅកម្ពុជា

image

កែប៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរមីន បានចុះពិនិត្យមើលការបោសសម្អាតមីនក្នុងខេត្តកែប ដើម្បីត្រៀមរៀបចំការប្រកាសខេត្តកែប ជាខេត្តអស់មីនមុនគេ នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំក្រុមការងារអាជ្ញាធរមីន និងមានការចូលរួមពីក្រុមការងារអង្គការ NPA (Norwegian People's Aid) ដើម្បីចុះពិនិត្យមើលការបោសសម្អាតមីនរបស់ប្រតិបត្តិករស៊ីម៉ាក់ (CMAC) ដែលកំពុងប្រតិបត្តិការក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

តាមផែនការ ចម្ការមីនចំនួន ០៨ នឹងត្រូវបញ្ចប់ការបោសសម្អាតទាំងអស់ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្រៅពីការចូលរួមរបស់ម្ចាស់ជំនួយមុនៗ អង្គការ NPA ជាម្ចាស់ជំនួយចុងក្រោយ ដែលបានរួមចំណែកគាំទ្រគម្រោងបញ្ចប់ការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ទាំងអស់ក្នុងខេត្តកែប ដើម្បីឈានទៅប្រកាស ខេត្តកែប ជាខេត្តអស់មីនមុនគេ ក្នុងប្រទេសកម្ពុជា៕