សម្តេចតេេជោ នឹងថ្លែងបទអន្តរាគមន៍ "ឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីវភាព និងកំណើតសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំASEMលើកទី១២"
| ព័ត៌មានជាតិ
SHARE

យោងតាមការជូនដំណឹង ពីក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៨ ឲ្យដឹងថា សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ឺលហ្សិក។

ក្រសួងការបរទេសបញ្ជាក់ថា នៅក្នងសម័យប្រជុំពេញអង្គដែលមានមូលបទរង "ពង្រឹងប្រព័ន្ឋពហុនិយម៖ ជម្រុញភាពជាដៃគូអាស៊ីអឺរ៉ុប អំពីការប្រឈមសកលនោះ សម្តេចតេជោហ៊ុនសែន នឹងថ្លែងបទអន្តរាគមន៍ ដោយផ្តោតទៅលើប្រធានបទ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីវភាព និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ឋ។

ជាមួយគ្នានេះ កិច្ចប្រជុំអាស៊ីអឺរ៉ុប ហៅកាត់ថា (ASEM) លើកទី១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ "អឺរ៉ុប និងអាស៊ី ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល" មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជម្រុញកសាងកំលាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគការតភ្ជាប់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបំរែបំរូលអាកាសធាតុជាដើម។

ក្រៅពីកិច្ចប្រជុំនៅបែលហ្សិកនោះ សម្តេចតេជោ និងមានជំនួបទ្វេរភាគី ជាមួយនាយករដ្ឋមន្រ្តីរុស្សី ឯកឧត្តមDmitry Medvedev, នាយករដ្ឋមន្រ្តីហុងហ្រ្គី លោក Viktor Orban, នាយករដ្ឋមន្រ្តីន័រវេស លោកជំទាវ Erna Solberg, នាយករដ្ឋមន្រ្តីប្រទេសឆែក លោក Andrej Babis និងថ្នាក់ដឹកនាំមួយចំនួនទៀតនៅលើពិភពលោក។

ក្រៅពីនេះ សម្តេចតេជោ នឹងជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍ខ្មែរ សិស្ស និងនិស្សិតខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសហែលហ្សិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation