មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តរតនគិរីបានធ្វើពិធីប្រារព្វវិញ្ញាណក្ខន្ធព្រះករុណាសម្ដេចព្រះបាទនរោត្តម សីហនុ ព្រះមហាវិរក្សត្រព្រះរាជបិតាឯករាជ្យជាតិ និងឯកភាពជាតិខ្មែរព្រះករុណាបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត្របង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ព្រះវស្សាដែលព្រះអង្គបានយាងសោយទីវង្គត។


ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តនៅព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងការចូលរួមពីប្រជាពលរដ្ឋក្នុងខេត្តរតនគិរីជាច្រើនរូបទៀត។ បន្ទាប់ពីថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋបានអញ្ជើញគោរពវវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបរមរតនកោដ្ឋរួចមក ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានអានប្រវត្តិរូបសង្ខេបព្រះករុណាសម្ដេចព្រះបាទ នោរោត្តម សីហនុ ព្រះអង្គប្រសូត្រនៅថ្ងៃ អង្គារ ទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានី ភ្នំពេញ ព្រះអង្គឡើងគ្រោងរាជសម្បិត្តនៅថ្ងៃទី ២៨ តុលា ឆ្នាំ ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យបានទាំងស្រុងពី អាណានិគមបារាំងនៅថ្ងៃ ទី ២៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ហើយព្រះអង្គបាន យាងចូលទីវង្គត់នៅម៉ោង ១ និង ២០នាទីយប់រំលងអធ្រាតម៉ោងនៅរាជធានីភ្នំពេញនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅមន្ទីពេទ្យមួយក្នុងទីក្រុង ប៉េកាំង ប្រទេសចិនក្នុងជន្មាយុ ៩០ ព្រះវស្សាដោយព្រះរាជរាពាធ។ហើយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គឺជាថ្ងៃដែលកូនខ្មែរ និងជនរួមជាតិ ទាំងមូលសោកសៅជាទីបំផុត។


សូមបញ្ជាក់ថាក្នុងពិធីនេះអភិបាលខេត្តរតនគិរីព្រមទាំងអ្នកចូលរួមក៏បាននិមន្តព្រះសង្ឃ ចំនួន ០៩ អង្គដើម្បីធ្វើពីធីបង្សុកូលនិងរាប់បាត្រ ឧទិសកុសលថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាសម្ដេចព្រះបាទនរោត្តម សីហនុព្រះមាហាវិរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតើខ្មែរព្រះករុណាព្រះបរមរតនកោដ្ឋផងដែរ៕ (ប៉េស សារី)



 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation