រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតកោដ្ឋ និងមានពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន១០០អង្គ
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត ឯឧត្តមឈឹម រចនា ប្រធានក្រុមព្រឹក្សាខេត្តនិងមន្ត្រីក្រោមឱវាទប្រមាណ១៥០០នាក់បាន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដែលបានប្រារព្ធនៅមុខសាលាខេត្តប្រកបដោយភាពអធឹកអធ័មក្រៃលែង។ នៅក្នុងកម្មវិធីនោះក៏មាន ការនិមន្តចូលរួមពីសំណាក់ព្រះមេគណខេត្ត  ព្រះវិន័យធរខេត្ត និងព្រះថេរានុថេរ:ជាច្រើនព្រះអង្កផងដែរ។

បន្ទាប់ពីស្តាប់ព្រះសង្ឃស្វាធ្យាយព្រះធម៌ចប់សព្វគ្រប់ អង្គពិធីទាំអស់ក៏បានចាប់ផ្តើមស្មឹងស្មាធិ៍  ដើម្បីប្រារពនូវគុណូប ការ:ចំពោះព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ។

បន្ទាប់ពីកម្មវិធីប្រារពព្រះវិញ្ញាណក្ខន្ធ ក៏មានកម្មវិធីរាប់បាត្រដល់ព្រះសង្ឃចំនួន១០០អង្គ ដើម្បីថ្វាយព្រះរាជកុសល ដល់ព្រះបរមរតនកោដ្ឋ  និងដល់វីរជនអ្នកស្នេហាជាតិដែលបានពលីដើម្បីជាតិមាតុភូមិ  និងដើម្បីឧទ្ទិសកុសល ដល់់ញាតិការរបស់ខ្លួនម្នាក់ៗផងដែរ៕ 

អត្ថបទ៖ម៉ាក់ មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation