ខេត្តព្រះសីហនុ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៥តុលាឆ្នាំ២០១៨ បានធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធគម្រប់ខួប៦ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុព្រះបរមរតកោដ្ឋ ដោយមានការអញ្ជើញចូលរួមពី ឯ ឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្ត , ឯ ឧ យន្ត មីន អភិបាលខេត្តនិងអភិបាលរងខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស យាយជីតាជីនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងពិធីនោះថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋរួចមក ក៍មានធ្វើពិធីបង្សុកូលរាប់បាតឧទិសកុសលថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯ ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានអានព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណាសម្តេច ព្រះបាទនរោត្តមសីហនុ ដែលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣ ដែលក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញ្ញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាពិសេស នៅក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងធំធេង ក្នុងការទាមទារឯករាជ្យ ពេញលេញជូនជាតិមាតុភូមិ និងប្រជារាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់ព្រះអង្គបានទទួលនូវព្រះបរមនាមជា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គ យាងចូលព្រះទីវង្គត់ នៅវេលាម៉ោង១និង ២០នាទីយប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងទីក្រុង ប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។

ហើយក្នុងនាម ឯ ឧ ជាអភិបាលខេត្តតំណាងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទូទាំងខេត្ត សូមឧទិសថ្វាយ ព្រះវិញ្ញាណក្ខ័នសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋទៅកាន់ព្រះបរមសុខកុំបីឃ្លាងឃ្លាតឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation