មនុស្ស៥នាក់ស្លាប់ និង៤នាក់រងរបួសដោយសារការផ្ទុះឧស្ម័នក្នុងអណ្តូងធ្យូងថ្មនៅភាគនិរតីប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ៥ នាក់បានស្លាប់និង៤នាក់ទៀតបានរងរបួស បន្ទាប់ពីមាន ការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មមួយនៅភាគខាងត្បូងនៃទីក្រុងឆុងឈីង ប្រទេសចិន។

ប្រភពពីក្រុមហ៊ុនវិនិយោគថាមពល Chongqing Energy បានឱ្យដឹងថា ការផ្ទុះឧស្ម័ននេះបានកើតឡើងនៅម៉ោងប្រហែល ១១និង ៤៥នាទីកាលពីថ្ងៃចន្ទ នៅអណ្តូងធ្យូងថ្មដែលមានឈ្មោះ លីយ័នប៉ា( Liyuanba )នៅក្នុងទីប្រជុំជន Shihao នៃស្រុក Qijiang ។ ក្រុមហ៊ុននេះបានឱ្យដឹងថា អណ្តូងរ៉ែធ្យូងថ្មត្រូវបានបានបញ្ជារឱ្យបិទមុនពេលគ្រោះថ្នាក់នេះកើតឡើងទៅទៀត ហើយការផ្ទុះនេះ បានកើតឡើងនៅពេលដែលកម្មករបានផ្សារដែកដើម្បីបិទមាត់រណ្តៅអណ្តូងរ៉ែនោះ។

ហេតុការណ៏ការផ្ទុះនេះ បានខ្ទាត់ទៅប៉ះចំបង្អួចនៃអគារនិងលំនៅដ្ឋានអ្នកស្រុកជាច្រើនខ្នងនៅជុំវិញនោះ ហើយដីជុំវិញនោះ គ្របដណ្តប់ទៅដោយកម្ទេចកម្ទីកញ្ចក់ និងកំទេចកំទីផ្សេងទៀត។

កម្មករម្នាក់ដែលបានរងរបួសម្នាក់និយាយថា គាត់ស្ថិតនៅចម្ងាយត្រឹមតែ ១២ម៉ែត្រពីមាត់រណ្តៅនៅពេលដែលការផ្ទុះបាន កើតឡើង ហើយគាត់បានរងរបួសដោយសារ ផាវត្រាក់ទ័រប្រើហោះមកបុកគាត់។

ជនរងគ្រោះដែលរងរបួសកំពុងត្រូវបានគេព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយខណៈដែលការស៊ើបអង្កេតទៅលើមូលហេតុនៃការផ្ទុះនេះនៅតែបន្ត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation