ប្រទេសចិនអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្លាស់ប្តូរការជួបប្រជុំរវាងមន្ត្រីអាមេរិកនិងតៃវ៉ាន់
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយ នៅទីក្រុង
ប៉េកាំង កាលពីថ្ងៃចន្ទថា ក្រសួងការបរទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា សហរដ្ឋអាមេរិកកំពុងបង្វែរការពិតទាំងស្រុងលើទំនាក់ទំនងឆ្លងកាត់ជ្រោយសមុទ្រ បន្ទាប់ពីខ្លួនបានចោទ ប្រទេសចិនថា បានគំរាមកំហែងសន្តិភាពក្នុងតំបន់ ហើយអាមេរិកបានបញ្ចុះបញ្ចូលឱ្យបណ្តាប្រទេសនៅអាមេរិកឡាទីនចំនួន ៣ បង្កើតទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។

លោក Lu Kang បាននិយាយថា ក្នុងរយៈពេលកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើអោយមានកំហុសឆ្គងជាច្រើនជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយប្រទេសចិនសូមផ្តល់ដំបូន្មាន ក៏ដូចជាជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវកែតម្រូវនូវកំហុសឆ្គងរបស់ខ្លួន ហើយស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាប់ នូវការផ្លាស់ប្តូរមន្ត្រីជាផ្លូវការនិងទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់នោះ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា អាមេរិកមិនគួរជ្រៀតជ្រែកលើកិច្ចការរបស់បណ្តាប្រទេសដទៃទៀត ដែលមានបំណងចង់បង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ព្រោះថា ទង្វើនេះកំពុងតែបំផ្លាញនិងធ្វើអោយទំនាក់ទំនងរវាងចិននិងអាមេរិក កាន់តែអាក្រក់ឡើងនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation