ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានបាត់បង់ជីវិត ខណៈ ២០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដែលពួកគេ ជិះបានរេះចង្កូតធ្លាក់ចូលប្រឡាយ នៅឯក្នុងស្រុក Hooghly ភាគខាងកើតប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ ។
តាមរបាយការណ៍បានឱ្យដឹងថា ឡានក្រុងបានធ្វើដំណើរទៅរដ្ឋធានី Kolkata ហើយវាបានធ្លាក់ចូលទៅក្នុងប្រឡាយ Dakatia នៅប្រហែលម៉ោង ៩ព្រឹក ភាគខាងលិចរដ្ឋ West Bengal ហើយប៉ូលីសបានធ្វើប្រតិបត្ដិការជួយសង្គ្រោះ។
អ្នកដំណើរដែលរងរបួសត្រូវបានគេប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យនៅឯទីក្រុង Haripal ដើម្បីព្យាបាល។
សូមជំរាបថា គ្រោះថ្នាក់ចរាចរស្លាប់មនុស្ស គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលស្តង់ដាបើកបរមិនសូវល្អ ហើយផ្លូវថ្នល់និង យានយន្តមិនត្រូវបានថែទាំនិងពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវនោះ។ ទិន្នន័យពីរដ្ឋាភិបាលបង្ហាញថាក្នុងឆ្នាំ ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ១៧ នាក់ក្នុងមួយម៉ោង ក្នុងប្រទេសឥណ្ឌា៕