ព័ត៌មានជាតិ

អភិបាលរង៖ ការធ្វើកសិកម្មរបស់ជនជាតិដើមភាគតិច នៅរតនគិរី បច្ចុប្បន្នមានភាពរីកចម្រើនច្រើន បើធៀបនឹងពេលមុន

image


ភ្នំពេញ ៖ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា ការធ្វើកសិកម្មរបស់បងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន មានការរីកចម្រើនច្រើន បើធៀបនឹងពេលមុន។
មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរដ្ឋបាលខេត្តរតនគិរី នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្ន ការធ្វើកសិកម្ម របស់ប្រជាពលរដ្ឋ ដែលជាជនជាតិដើមភាគតិច គឺមានការប្រើប្រាស់គ្រឿងយន្ត ព្រមទាំងមានចំណេះដឹងពីការធ្វើកសិកម្មផងដែរ ដោយពួកគាត់ចេះជ្រើសរើសពូជក្នុងការដាំដុះ មិនដូចអ្វីដែលពួកគាត់អនុវត្ត កាលពីពេលអតីតកាលនោះទេ។
សូមជម្រាបថា ខេត្តរតនគិរី, ដែលមានចម្ងាយប្រមាណ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនោះ, មានបងប្អូនជនជាតិដើមភាគតិចរស់នៅ ចំនួន៨អម្បូរ ស្មើនឹង៥៨ភាគរយ នៃប្រជាជនសរុបរបស់ខេត្ត៕


អត្ថបទ ៖ សន ពិសិដ្ឋ