ព័ត៌មានជាតិ

កម្ពុជា-ទីម័រខាងកើត ពិភាក្សាផ្លាស់ប្តូរបទពិសោធ ខណៈប្រទេសនេះដាក់បេក្ខភាពចូលជាសមាជិកអាស៊ាន

image


ភ្នំពេញ៖ គណៈប្រតិភូក្រសួងសង្គមកិច្ច និងអភិវឌ្ឍន៍ប្រទេសទីម័រចូលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់
ខ្ពស់ក្រសួងសង្គមកិច្ចកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធ ខណៈប្រទេសមួយនេះក៏កំពុងដាក់បេក្ខភាព
ខ្លួនចូលជាសមាជិកអាស៊ាន។

នៅថ្ងៃទី ២៧ ខែមករានេះ គណៈប្រតិភូក្រសួងសង្គមកិច្ច និងអភិវឌ្ឍន៍នៃប្រទេសទីម័រឡេស្តេ ដែលដឹកនាំដោយលោក Signi Candrawati Verdial អនុរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអភិវឌ្ឍន៍
បានចូលជួបពិភាក្សាការងារ និងជាការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមកជាមួយលោក សំ
ហេងបុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅទីស្តីការក្រសួង។

លោក សំ ហេងបុរស បានឲ្យដឹងថា សម្រាប់
គណៈប្រតិភូទីម័រដែលបានអញ្ជើញមកពេលនេះគឺពួកគាត់ចង់ដឹងពីភាពជោគជ័យរបស់កម្ពុជាក្នុងការ
ដឹកនាំអាស៊ានក៏ដូចជាការពង្រីកខ្លួនឯងក្នុងសមាជិកភាពអាស៊ាន និងចង់បានកិច្ចសហការពីកម្ពុជា។

លោក សំ ហេងបុរស បានមានប្រសាសន៍ ថា «រឿងធំមួយ ដែលប្រទេសទីម័រចង់បានពីយើងគឺការសហការ ដោយសារប្រទេសទីម័រឡេស្តេក៏
កំពុងដាក់បេក្ខភាពប្រទេសខ្លួនជាសមាជិកអាស៊ាន ដូច្នេះតម្រូវឲ្យសហគមន៍ទាំង៣របស់អាស៊ានធ្វើ
ការវាយតម្លៃសិនថាប្រទេសនោះការវិវឌ្ឍនៅពេលខាងមុខទៅជាយ៉ាងមិច និងរចនាគ្រប់គ្រងមានផល
ប៉ះពាល់អ្វីទេ ដើម្បីអាចក្លាយជាសមាជិកអាស៊ានយើងបានឬទេ? ខណៈដែលក្នុងចំណោមសហគមទាំង៣
របស់អាស៊ានគឺមានសហគមន៍មួយគឺ សហគមន៍វប្បធម៌និងសង្គមកិច្ច ដែលក្រសួងសង្គមកិច្ចកម្ពុជាក៏ជា
សមាជិកមួយដែរក្នុងសហគមន៌នេះ»៕


អត្ថបទ៖ គិន ច័ន្ទពុទ្ធិ