កីឡា

ខ្សែបម្រើ Georginio Wijnaldum របស់ PSG ចង់ចូលរួមជាមួយ Arsenal

image


កីឡាករ Georginio Wijnaldum ចង់បានការផ្លាស់ប្តូរទៅចូលរួមជាមួយក្រុម Arsenal នៃក្របខណ្ឌ Premier League ពីក្រុម Paris Saint-Germain នៃក្របខណ្ឌ Ligue 1 ។ នេះបើយោងតាមSky Sports News បានរាយការណ៍។

ខ្សែបម្រើវ័យ ៣១ឆ្នាំ ពុំសូវមានឱកាសបង្ហាញខ្លួនឱ្យក្រុមដំបូងនៅ PSG ទេ ក្នុងរដូវកាលនេះ ដោយសារបញ្ហារបួស ដោយកីឡាករសញ្ជាតិហុល្លង់រូបនេះ ទើបតែចាប់ផ្តើមការប្រកួត Ligue 1 ត្រឹមតែ ១១ប្រកួតប៉ុណ្ណោះក្នុងរដូវកាល២០២១-២០២២។

គេបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដងក្នុងការបង្ហាញខ្លួន ២៤ ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែយោងតាម Sky Sports អតីតកីឡាករ Liverpool កំពុងតែសម្លឹងមើលការផ្ទេរត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ។

Wijnaldum បានចាកចេញពីក្រុម Liverpool លើការផ្ទេរដោយឥតតម្លៃខ្លួន ដើម្បីចូលរួមជាមួយ PSG កាលពីរដូវក្តៅមុន ដោយខ្សែបម្រើរូបនេះ បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៤។ គេរកបាន ២គ្រាប់ក្នុងការប្រកួតលីគចំនួន ៣៨ដង សម្រាប់ក្រុម Liverpool កាលពីរដូវកាលមុន និងបានជួយពួកគេឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League ។



កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕