សាកសពអ្នកឡើងភ្នំជាតិកូរ៉េចំនួន ៥នាក់ត្រូវបានបញ្ជូនពីប្រទេសនេប៉ាល់ត្រូវបានបញ្ជូនដល់ប្រទេសកំណើតវិញ
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងត្បូង៖ សាកសពអ្នកឡើងភ្នំជនជាតិកូរ៉េខាងត្បូងចំនួន ៥ នាក់ ដែលបានបាត់បង់ជីវិតដោយសារតែខ្យល់ព្យុះមួយ នៅតំបន់ភ្នំនៃប្រទេសនេប៉ាល់ ត្រូវបានដឹកទៅដល់អាកាសយានដ្ឋាន Incheon ហើយ នាព្រឹកថ្ងៃពុធនេះ។

ក្នុងពិធីទទួលសាកសពអ្នកឡើងភ្នំ នៅឯកអាកាសយានដ្ឋាន Incheon គេឃើញមានមន្ត្រីនិងសមាជិកនៃសមាគមអ្នកឡើងភ្នំ បានមកទទួលម្ឈូសដាក់សពអ្នកទាំង៥។

ក្រៅពីអ្នកភ្នំជនជាតិទាំង៥ខាងលើ មគ្គុទ្ទេសទេសចរណ៏ជនជាតិនេប៉ាល់ចំនួន ៤នាក់ទៀត ក៏បានស្លាប់ផងដែរ នៅពេលដែល ខ្យល់ព្យុះបានវាយប្រហារជំរុំស្នាក់នៅរបស់ពួកគេ នៅលើកំពូលភ្នំ Gurja Himal កាលពីថ្ងៃសុក្រសប្តាហ៍មុន។

អ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់អ្នកឡើងភ្នំសរុប ៩នាក់ នៅថ្ងៃអាទិត្យ បន្ទាប់ពីខ្យល់ព្យុះបានស្ងប់ទៅវិញ។

ជាមួយនឹងចំនួនអ្នកឡើងភ្នំដែលបានស្លាប់៩នាក់នេះ វាត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតមួយ សម្រាប់ប្រទេសនេប៉ាល់ បន្ទាប់ពីហេតុការណ៏ដែលកើតកាលពីឆ្នាំ២០១៥ ហើយកាលនោះមានអ្នកឡើងភ្នំ ១៩នាក់បានស្លាប់ នៅលើភ្នំអេវឺរ៉េស ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation