កីឡា

Manchester City ចុះហត្ថលេខាលើខ្សែប្រយុទ្ធហុងគ្រីម្នាក់បន្ថែមទៀត

image


កីឡាករ Zalan Vancsa របស់ក្រុម MTK Budapest ខិតជិតការចុះកុងត្រាជាមួយក្លិប Manchester City ។ នេះបើយោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយនាពេលថ្មីៗនេះ។

ក្រុមកំពូលតារាងក្របខណ្ឌ Premier League បានប្រជែងជាមួយក្រុម Bayern Munich, AC Milan និង Sevilla ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះ។

យុវជនគ្រាប់ពេជ្ររបស់ហុងគ្រី Zalan Vancsa មានបំណងទៅប្រទេសអង់គ្លេស ហើយ Manchester City ជាក្លិបដែលគេចង់ទៅ។ ទោះបីជាទើបតែមានអាយុ ១៧ ឆ្នាំក៏ដោយ ក៏ Vancsa បានលេង ១០ ប្រកួតឱ្យក្រុម MTK Budapest FC ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន១គ្រាប់។

យុវជននេះ ត្រូវបានរំពឹងថា នឹងដើរតាមគន្លងរបស់ Phil Foden ដែលត្រូវបានបណ្ដុះបណ្ដាលតាមរយៈសាលារបស់ Man City ហើយឥឡូវនេះ គឺជាកីឡាករវ័យក្មេងដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។

កីឡាករសញ្ជាតិហុងគ្រី នឹងធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីពិនិត្យសុខភាពនៅថ្ងៃសុក្រ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងត្រូវប្រកាសនៅពេលដែលភាគីទាំងសងខាងយល់ព្រមទាំងស្រុង។



កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕