កីឡា

កីឡាករសំខាន់ៗរបស់ Premier League ទៅដល់ក្រុងឌូបៃ ខណៈការសម្រាកអន្តរជាតិសល់រយៈពេលយូរ

image


កីឡាករល្បីៗរបស់ក្របខណ្ឌ Premier League បាននាំគ្នាធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម អំឡុងពេលសម្រាកអន្តរជាតិដែលមានរយៈពេលយូរ ដោយសារពួកគេ កំពុងសម្របខ្លួនទៅនឹងអាកាសធាតុក្តៅ និងកន្លែងហ្វឹកហាត់។ ជាមួយគ្នានេះ ពួកគេ ក៏ទៅដើម្បីមើលទេសភាព និងកម្សាន្ត នៅទីក្រុងឌូបៃ ផងដែរ។

ក្នុងចំណោមកីឡាករទាំងនោះ គេឃើញ កីឡាករ Cristiano Ronaldo គឺស្ថិតក្នុងចំណោមអ្នកដែលបានមកដល់ទីក្រុងឌូបៃ រួមជាមួយនឹងមិត្តរួមក្រុម Manchester United របស់គាត់មួយចំនួន ដូចជា Marcuz Rasford, Jesse Lingard និង Diogo Dalot ។

Ronaldo ត្រូវបានឃើញការហ្វឹកហាត់នៅទីលាន Nad Al Sheba និងរីករាយនឹងពេលវេលាសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់។

ទន្ទឹមនឹងនោះ សមាជិកក្រុម Liverpool បានឆ្លៀតឱកាសទៅលេងកីឡាវាយកូនគោល នៅឌូបៃ។ Andrew Robertson, James Milner និង Alex Oxlade-Chamberlain បានចូលរួមក្នុងកម្មវិធី Dubai Desert Classic pro-am ហើយត្រូវបានចូលរួមដោយ Jordan Pickford របស់ Everton និង Harry Maguire របស់ Manchester United ក្នុងការប្រកួតនៅទីលានវាយកូនគោល Emirates Golf Club ។

Ruben Dias របស់ Manchester City បានចូលរួមនៅក្នុងពិព័រណ៍ Expo 2020 Dubai ដែលជាកន្លែងដែល Jack Grealish គ្រោងនឹងបង្ហាញខ្លួនផងដែរ។

សូមជម្រាបថា ក្របខណ្ឌ Premier League នឹងមិនមានសកម្មភាពទេ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាការប្រកួតរវាង Burnley ទល់នឹង Watford និងថ្ងៃទី៩-១១ ខែកុម្ភៈ មាន៩គូ។



កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕