កីឡា

Newcastle បង់៣០លានផោនទៅឱ្យ Lyon សម្រាប់ខ្សែបម្រើ Bruno Guimaraes និងត្រៀមទិញខ្សែការពារ Dan Burn របស់ Brighton

image

 

Newcastle United នៃក្របខណ្ឌ Premier League បានយល់ព្រមលើតម្លៃខ្លួនជាមួយ Lyon នៃក្របខណ្ឌ Ligue 1 ក្នុងតំបន់ ៣០លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Bruno Guimaraes ហើយក៏កំពុងដាក់គោលដៅដើម្បីចុះហត្ថលេខាលើខ្សែការពារ Dan Burn របស់ក្រុម Brighton ផងដែរ។

សារព័ត៌មាន Sky Sports បានរាយការណ៍ថា កីឡាករអន្តរជាតិប្រេស៊ីល Guimaraes បានទទួលការពិនិត្យសុខភាពនៅប្រទេសកំណើតរបស់គេនៅថ្ងៃពុធ។ យ៉ាងណាមិញ Lyon បានចេញសេចក្តីថ្លែងការណ៍មួយ  ដោយបដិសេធថា មិនមានកិច្ចព្រមព្រៀងណាមួយ បានសម្រេចរវាង ក្លិបនិង Newcastle ទេ។

នេះមិនមែនជាលើកទីមួយទេដែល Lyon ចេញការបដិសេធចំពោះការផ្ទេរបែបនេះ។ កាលពីឆ្នាំ២០១៩ ក្លិបបារាំងនេះ បានបដិសេធថាពួកគេមិនបានយល់ព្រមលក់ Ferland Mendy ទៅឱ្យ Real Madrid ទេ។ តែ ៨ថ្ងៃក្រោយមក ខ្សែការពារឆ្វេងរូបនេះ បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទឹកដី Bernabeu ។

Newcastle ក៏ចង់ចុះហត្ថលេខាលើខ្សែការពារ Dan Burn របស់ Brighton ផងដែរ ដោយមានប្រភពមួយប្រាប់សារព័ត៌មាន Sky Sports ថា ពួកគេបានដេញថ្លៃ ៧លានផោនរួចហើយ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ សល់១៨ខែចុងក្រោយនៃកិច្ចសន្យាជាមួយ Brighton ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕