ប្រធានាធិបតីបារាំង ព្យាយាមធានាដល់សាធារណជនបារាំងបន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្រ្តី
| ព័ត៌មានអន្តរជាតិ
SHARE

បារាំង ៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហាញនូវសារនយោបាយដ៏កម្រមួយតាមរយៈ ប៉ុស្តិ៍ទូរទស្សន៍ ដោយអះអាងពីការធានារបស់រដ្ឋាភិបាល ទៅដល់សាធារណជនបារាំង ថាអ្វីៗទាំងអស់គឺស្ថិតនៅក្រោមការ គ្រប់គ្រងបាន បន្ទាប់ពីមានការរុះរើគណរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស។

ការរុះរើសមាសភាពរដ្ឋាភិបាលនិងការចេញមុខប្រកាសតាមទូរទស្សន៍ជាពិសេសនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ង របស់លោក Emmanuel Macron ដើម្បីគ្រប់គ្រងស្ថានការណ៏ឡើងវិញ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់លោកចំនួន ៣រូប បានលាលែងពីតំណែង ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើអោយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះ។

លោក Macron កំពុងខិតខំប្រឹងប្រែងឱ្យរដ្ឋាភិបាលរបស់លោក ក្លាយទៅជារដ្ឋាភិបាលថ្មីស្រឡាងមួយ ដោយតែងតាំងសម្ព័ន្ធមិត្ត របស់ខ្លួនគឺ លោក Christophe Castaner ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំនួសលោក Gerald Collomb ដើម្បីគ្រប់គ្រងស្ថាប័នប៉ូលិស និងអង្គភាពប្រឆាំងភេរវកម្ម។

សូមរំលឹកថា លោក Gerald Collomb អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បានលាលែងពីតំណែង កាលពីថ្ងៃទី០៣ ខែតុលាហើយ ប្រធានាធិបតីបារាំង Emmanuel Macron បានចំណាយពេលយ៉ាងយូរ ដើម្បីជ្រើសរើសអ្នកកាន់តំណែងមួយនេះ ដោយទុកអោយ តំណែងនេះនៅទំនេរមួយរយៈសិន មុននឹងតែងតាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation