បាស់ជើងសព្រាត ល្បែងអាប៉ោងនិងសង្វៀនប្រជល់មាន់ ពេលដែលកម្លាំងនគរបាលស្រុកចិត្របុរីចុះបង្ក្រាប
| ព័ត៌មានជាតិ
SHARE

ខេត្តក្រចេះ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានពីភាពអសកម្មរបស់មន្ត្រីនគរបាលស្រុកចិត្របុរី នាពេលថ្មីៗកន្លងទៅ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤១ នាទី ស្រាប់តែមានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកចិត្របុរី និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត បានចុះធ្វើកាបង្ក្រាបល្បែងជល់មាន់មួយកន្លែងរត់បាស់ជើងសព្រាត កាត់ព្រៃវាលស្រែដូចគោហ្វូង ស្ថិតនៅចំណុចអូរកន្ទួត(300ម៉ែត្រ)ពី ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរីខេត្តក្រចេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កំលាំងអធិការស្រុកចិត្របុរីបានសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលកន្ទួតបានចុះប្រតិបត្តិការភ្លាមៗ តែនៅពេលកម្លាំងនគរបាលទៅជិតដល់ ពួកអ្នកលេងទាំងនោះបានរត់ចែកជើងគ្នា គេចខ្លួនអស់ ដោយបន្សល់ទុកនូវ វត្ថុតាងដូចជា ម៉ូតូម៉ាកហុងដាវ៉េវ(ចាស់)ចំនួន០២គ្រឿង និង មាន់ជល់ចំនួន០៥ក្បាល (ងាប់០១ក្បាល)នៅកន្លែងសង្វៀនប្រជល់មាន់។

ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះផងដែរ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់កម្លាំងជំនាញ អធិការស្រុក បានចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងក្នុងភូមិឃុំរបស់ពួកគាត់ ម៉្យាងវាអាចបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ ចោរកម្ម និងបទល្មើសផ្សេងៗ។ ពួកគាត់ក៏សុំសំនូមពរ បន្ថែមដល់កម្លាំងជំនាញអធិការស្រុកចិត្របុរីនិងអាជ្ញាធរស្រុក សូមឲ្យមានការ បង្ក្រាបនូវល្បែងស៊ីសងទាំងនេះ ជាបន្តទៀត អោយដូចភ្លៀងរលឹម ដើម្បីភូមិឃុំមានសុវត្ថិភាពសូមកុំធ្វើ ដើម្បីកូទឹកចាប់ត្រី វ៉ៃស្មៅបង្អើលសត្វតែប៉ុណ្ណោះ។

មន្ត្រីនគរបាលបានអោយដឹងទៀតថាវត្ថុតាងដែលកម្លាំងជំនាញនៃអធិការស្រុករឹបអូសបានរួមមាន ម៉ូតូ០២គ្រឿង មាន់ជល់់០៥ក្បាល់ ត្រូវបានកម្លាំងជំនាញអធិការស្រុកចិត្របុរីនាំយកមកក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។

គួររំលឹកផងដែរ កន្លងមក លោកឧត្ដមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ធ្លាប់បានដាស់តឿនក្រើនរំលឹក ដល់កម្លាំងនគរបាលប៉ុស្ដិ៍កម្លាំងអធិការត្រូវអនុវត្តន៍បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានអោយខានតែបាន បើស្រុកណាមានបទល្មើសស្រុកនោះត្រូវទទួលខុសត្រូវ តែទោះបីយ៉ាងណាក៏ដោយ ល្បែងស៊ីសងនៅតែមាននៅក្នុងមូលដ្ឋាន ហាក់បីដូចប្រឆាំងនិងបទបញ្ជា របស់ស្នងការនគរបាលខេត្ត ក៏ដូចប្រឆាំងនិងបទបញ្ជារបស់អគ្គស្នងកា រនគរបាលជាតិ ក៏ដូចក្រសូងមហាផ្ទៃផងដែរ។
អត្ថបទ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation