ព័ត៌មានជាតិ

ការព្យាករតម្លៃប្រេងស្ថិតនៅភាពមិនទាន់ច្បាស់លាស់នៅឆ្នាំក្រោយនេះ

image

នៅឆ្នាំក្រោយនេះ មានការព្យាករក្នុងចំណោមអ្នកជំនាញនានាថា តម្លៃប្រេងនៅទីផ្សារអន្តរជាតិអាចនឹងមានការធ្លាក់ចុះក្រោម៦៥ដុល្លារក្នុង១បារ៉ែល ស្របពេលអ្នកវិភាគខ្លះបានលើកឡើងថា តម្លៃប្រេងអាចនឹងកើនលើស១០០ដុល្លារក្នុង១បារ៉ែលនៅឆ្នាំក្រោយនេះ នៅពេលដែលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ នឹងធ្វើ អោយការផលិតប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះ។

តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនដល់ជិត៨៧ដុល្លារក្នុងបារ៉ែលកាលពីពេលថ្មីៗនេះ ហើយវាជាកម្រិតតម្លៃខ្ពស់បំផុតពុំធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០១៤មក។

សម្រាប់ឆ្នាំ២០១៩វិញ ភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករថា វិបត្តិក្នុងទីផ្សារកំពុងលូតលាស់ និងជម្លោះពាណិជ្ជកម្ម អាចនឹងប៉ះពាល់ដល់តម្រូវការប្រេងជុំវិញពិភពលោក ហើយការផ្គត់ផ្គង់ពីប្រទេសមិនមែនជាសមាជិក OPEC ក៏មានការកើនឡើង ជាហេតុធ្វើអោយតម្លៃប្រេងអាចនឹងធ្លាក់ចុះ។

សូមបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងនៅឆ្នាំនេះ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ដែលនឹងចាប់រង់ផលប៉ះពាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ចុងឆ្នាំនេះ និងការកម្រិតបរិមាណផ្គត់ផ្គង់របស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC)៕អត្ថបទ៖ អាន ច័ន្ទថ្លា