ក្រសួងមហាផ្ទៃ រកឃើញថា មានជនអន្តោប្រវេសន្តនៅកម្ពុជា ជាង៤ម៉ឺននាក់
| ព័ត៌មានជាតិ
SHARE

ក្រសួងមហាផ្ទៃ ធ្វើជំរឿនជនអន្ដោប្រវេសន្ដ រកឃើញថា មានជាង៤ម៉ឺនគ្រួសារ ក្នុងនោះឯកសារមិនប្រក្រតីមានជាង២ម៉ឺនគ្រួសារ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។



យោងតាមរបាយការណ៍សង្ខេប ស្ដីពីសមិទ្ធផល សំខាន់មួយចំនួនៗរបស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ស្ថិតិជំនឿនជនអន្ដោប្រវេសន្ដរយៈពេល៥ឆ្នាំមានចំនួន៤៦.៧៧៦គ្រួសារ មនុស្សមានចំនួន១៧៦.៨១២នាក់(ស្រី៧៩.៧២៨)ក្នុងនោះ មានជនបរទេសអន្ដោប្រវេសន្ដកាន់កាប់ប្រើប្រាស់ឯកសារកម្ពុជា មិនប្រក្រតីចំនួន២០.២១៨គ្រួសារ មានមនុស្សចំនួន៧៣.៣៩៧នាក់ (ស្រី៣៥.៨៨៨នាក់)មាន៥សញ្ជាតិ ដែលកំពុងដំណើរការដកហូតតាម អនុក្រឹត្យរបស់រដ្ឋាភិបាល។ រយៈពេល៥ឆ្នាំ ក្រសួងបញ្ជាក់ថា សមត្ថកិច្ច អនុវត្តនិតីវិធីឃាត់ខ្លួន និងបណ្ដាញជនបរទេសដែលរស់នៅកម្ពុជាខុសច្បាប់ ស្ដីពីអន្ដោប្រវេសន្ដចំនួន១៣.៧០១នាក់ មាន៨៥ សញ្ជាតិ។


របាយការណ៍បន្ដថា ក្រសួងមហាផ្ទៃ បានសហការជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចពលករបរទេសនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា តាមបណ្ដា ខេត្ដ-ក្រុង សំដៅពិនិត្យភាពស្របច្បាប់របស់ពលករ ដែលជាលទ្ធផលរកឃើញពលករបរទេសប្របមុខរបរខុសច្បាប់ចំនួន៧.៣៤២នាក់ បានធ្វើការផាក់ពិន័យ គិតជាប្រាក់ស្មើនឹង ៣.៦៤០.៩០០.០០០រៀល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation