តំបន់ប្រតិបត្តិការសឹករង និងសមាជិកអតីតយុទ្ធជនកម្ពុជាម្នាក់ ក្នុងខេត្តកំពង់ធំ បានទទួលអំណោយ ពីសម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

ក្នុងរយ:ពេល២ថ្ងៃជាប់គ្នា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត តាមរយៈ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូបានផ្ដល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងនោះក៏មានស៊ីម៉ងតិ៍២០តោន។

ដោយឡែក អំណោយគោយន្ត ចំនួន០១ឈុត ដែលមានកម្លាំង ១៥ សេះ មានតម្លៃ ២.៥៥០ ដុល្លារ ក៏ត្រូវបានប្រគល់ជូន លោក ជា ថា ដែលជាអតីតមេបញ្ជាការ វរសេនាតូចលេខ០១ នៃតំបន់ប្រតិបត្តិការសឹករងខេត្ត កំពង់ធំ ហើយបច្ចុប្បន្នជាសមាជិកយុទ្ធជនកម្ពុជាដែលកំពុងជួបការខ្វះខាត សម្រាប់ការប្រកបរបរកសិកម្ម ដើម្បីជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃបានមួយកំរិត៕ អត្ថបទ ៖ មួង សុវណ្ណារិទ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation