ព័ត៌មានជាតិ

សម្តេច ស ខេង ៖ បញ្ហានៅព្រះសីហនុអាជ្ញាធរគ្រប់គ្រងបាន ប៉ុន្តែជំលោះដីធ្លីកំពុងដោះស្រាយ

image

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តមហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ នៅទីស្តីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាការងារតួនាទីភារកិច្ចការងាររបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) និងតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ និងទិសដៅការងារបន្តទៅទៀត។

បន្ទាប់ពីកិច្ចប្រជុំចប់សម្តេចសខេង មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត ទាក់ទិននឹងកិច្ចប្រជុំខាងលើ និងអំពីសកម្មភាពមួយចំនួននៅខេត្តព្រះសីហនុ។

ទាក់ទងនឹងបញ្ហានៅខេត្តព្រះសីហនុ សម្តេចសខេង មានប្រសាសន៍ថា នោះជាបញ្ហាមិនដែលកើតមានឡើយ ប៉ុន្តែអាជ្ញាធរគ្រប់គ្រង់បាន ទាំងបញ្ហាគ្រឿងញៀន និងសង្គមមួយចំនួន។ អ្វីដែលជាបញ្ហាកើតឡើងហើយកំពុងដោះស្រាយនាពេលនេះ គឺបញ្ហាជំលោះដីធ្លីនៅខេត្តព្រះសីហនុ ស្របពេលដែលការវិនិយោគហក់ឡើងខ្លាំង។


ព័ត៌មានទាក់ទង...