ប៉ូលិសតួកគីបន្តត្រួតពិនិត្យក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកដាននៃការបាត់ខ្លួនអ្នកកាសែតរបស់ Washington Post
| ព័ត៌មានអន្តរជាតិ
SHARE

តួកគី៖ មកដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលានេះ អ្នកស៊ើបអង្កេតរបស់តួកគី នៅតែបន្តធ្វើការត្រួតពិនិត្យនៅក្នុងស្ថាន អគ្គកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល។ គេឃើញក្រុមអ្នកស៊ើបអង្កេតទាំងនោះ បានពិនិត្យមើលរថយន្តដែល ពាក្យស្លាកលេខទូត និងប្រើភ្លើងដើម្បីបំភ្លឺបរិវេណជុំវិញ ប៉ុន្តែគេមិនច្បាស់ថា ពួកគេកំពុងធ្វើអ្វីនោះឡើយ។

កាលពីថ្ងៃទី១៥ ខែតុលា ប៉ូលីសតួកគីនិងអ្នកជំនាញអន្តរជាតិ បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ជាលើកដំបូង ចាប់តាំងពីការបាត់ខ្លួនរបស់អ្នកកាសែតអាមេរិកដើមកំណើតអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi កាលពីពីរសប្តាហ៍មុន ដោយចំណាយពេលស្រាវជ្រាវអស់រយៈពេលប្រមាណ៩ម៉ោង។

អ្នកកាសែតសញ្ជាតិអាមេរិក ដើមដំណើតអារ៉ាប៊ីសាអ៊ូឌីត ដែលបានបាត់ខ្លួនដោយអាថ៌កំបាំងរូបនេះ ជាអ្នកកាសែតបម្រើការ នៅស្ថាប័ន Washington Post និងអ្នករិះគន់ឈានមុខគេទៅលើមហាក្សត្រនៃរាជាណាចក្រអារ៉ាប់ដ៏មានឥទ្ធិពល ។ លោក Jamal បានបាត់ខ្លួន បន្ទាប់ពីចូលទៅកាន់ស្ថានកុងស៊ុលអារ៉ាប់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ពេលដែលគាត់បានទៅទទួលឯកសារ អាពាហ៍ពិពាហ៍។

ក្រុមស៊ើបអង្កេតតួកគីមួយក្រុម ក៏បានចុះទៅពិនិត្យមើលនៅអគារលំនៅស្ថានរបស់មន្ត្រីទូតអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល កាលពីថ្ងៃម្សិលមិញ។ ក្រុមស៊ើបអង្កេត បានចំណាយពេលជិត ៩ម៉ោងនៅទីនោះមុននឹងចាកចេញ ដោយឆែកឆេរលើដំបូលអគារ និងកន្លែងចតរថយន្ត និងការដាក់ពង្រាយយន្ដហោះគ្មានមនុស្សជិះលើតំបន់នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation