ប្រធានាធិបតីរុស្ស៊ីនិយាយថាប្រទេសរុស្ស៊ីនាំមុខគូប្រជែងជាមួយនឹងសព្វាវុធថ្មីៗ
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងប្រើអាវុធនុយក្លេអ៊ែរ របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលលើប្រទេសខ្លួន។
លោកពូទីនបានសង្កត់ធ្ងន់ក្នុងវេទិកានយោបាយអន្តរជាតិនៅក្នុងទីក្រុង Sochi ថា គោលនយោបាយយោធារបស់រុស្ស៊ី មិនបានខ្វាយខ្វល់ទៅនឹងការធ្វើកូដកម្មប្រឆាំងអាវុធនុយក្លេអ៊ែរនោះទេ។

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា ក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនភ្លាមៗ ក្នុងករណីដែលប្រព័ន្ធប្រកាសអាសន្ន របស់ខ្លួនអោយសញ្ញាថា មានមីស៊ីលកំពុងតែបាញ់ឆ្ពោះមកកាន់ប្រទេសរុស្ស៊ីនោះ។

មេដឹកនាំរុស្ស៊ីរូបនេះក៏បានព្រមានផងដែរថា មីស៊ីលល្បឿនលឿនបំផុតថ្មីរបស់ខ្លួន គឺជាការអភិវឌ្ឍន៍ដ៏ទំនើបរបស់យោធារុស្ស៊ី។
ការបញ្ជាក់របស់លោកវ្ល៉ាឌីមៀរ ពូទីន ធ្វើឡើងស្របពេលដែលទំនាក់ទំនងរុស្ស៊ី - លោកខាងលិច នៅតែមានភាពស្រពេចស្រពិល ដោយសារតែវិបត្តិអ៊ុយនៅក្រែន, សង្គ្រាមនៅស៊ីរី និងការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការ បោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ។

លោកពូទីន បាននិយាយដែរថា លោកនៅតែមានជំនឿថា លោកដូណាល់ ត្រាំ នឹងអាចកែលម្អចំណងទាក់ទង រវាងប្រទេសរុស៊្សីនិងអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation