គម្រោងវិនិយោគវិស័យសំណង់កើនឡើងខណៈទុនវិនិយោគធ្លាក់ចុះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា គំរោងវិនិយោគក្នុងវិស័យសំណង់ នៅកម្ពុជារយៈពេល៩ខែឆ្នាំ២០១៨នេះ បានបន្តកើនឡើងខណៈទំហំទុនវិនិយោគមានចំនួនតិចជាងឆ្នាំមុន។

របាយការណ៍ដដែលបានបង្ហាញថា រយៈពេល៩ខែឆ្នាំនេះ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ចំនួន២៥៤១គំរោងដោយបានកើនឡើងពីចំនួន២៥២២គំរោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។

ដោយឡែក ទុនវិនិយោគក្នុងវិស័យសំណង់វិញ រយៈពេល៩ខែឆ្នាំនេះបានធ្លាក់ចុះអត្រាជាង១៤%  ដោយសម្រេចបានក្នុង ទឹកប្រាក់ ៤៨២០លានដុល្លារ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ទុនវិនិយោគមានទឹកប្រាក់ដល់ទៅ ៥៦៣៦លានដុល្លារ។

ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងសន្និសីទ កាសែតនៅព្រឹកថ្ងៃទី១៧ ខែតុលា ថា គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានគម្រោងបុរីលំនៅឋានត្រូវបានសាងសង់ថ្មីៗ មានចំនួនដល់ទៅ២២៨ទីតាំងឯណោះ ដោយមានអត្រាអ្នកស្នាក់នៅពី៦៥%ទៅ៧៥% ខណៈដែលសំណង់អាគារខ្ពស់ៗ សម្រេចបានចំនួន១០៨៤រួចជាស្រេចទៅហើយ។

សូមបញ្ជាក់ថា ស្របគ្នានឹងការរីកចម្រើននៃវិស័យសំណង់ ប្រទេសកម្ពុជាក៏ត្រូវការចំនួនវិស្វករកាន់តែច្រើនជាងមុនទៀតផង ក្នុងនោះគិតចាប់ពីឆ្នាំ២០១៤រហូតមកដល់ចុងឆ្នាំ២០១៨នេះ គណៈស្ថាបត្យករកម្ពុជាបានចុះបញ្ជីវិស្វករបានចំនួន៧១៣រូប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation