ឆ្នាំនេះរដ្ឋាភិបាលបានចំណាយថវិកាជាង១០លានដុល្លារសម្រាប់ដោះស្រាយប្រាក់ខែក្នុងវិស័យកាត់ដេរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង១០លានដុល្លាររួចជាស្រេចទៅហើយ សម្រាប់ដោះស្រាយ ជូនកម្មករនៅក្នុងវិស័យកាត់ដេរដែលថៅកែរត់ចោល។

តាមការបញ្ជាក់ពីឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថា រាជរដ្ឋាភិបាល ចំណាយ ថវិកាជាង១០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងអត្ថប្រយោជន៍ជូនកម្មករដែលរោងចក្របិតទ្វារ ឬម្ចាស់រត់ចោល ឬគ្មានលទ្ធផលភាព ដើម្បីទូទាត់សងកម្មករជាដើម។

បើឯកឧត្តម អ៊ិត សំហេង ទឹកប្រាក់ដែលរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនោះមិនរំពឹងថា នឹងអាចទទួលបានពីថៅកែរោងចក្រ វិញនោះទេដោយសារតម្លៃសម្ភារដែលនៅមានគឺតិចតួចប៉ុណ្ណោះ។ ក្រៅពីការដោះស្រាយប្រាក់ខែជូនកម្មករ ការបើកប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរចំនួន២ដងក្នុង១ខែក៏គ្រោងនឹងធ្វើឡើងចាប់ពីឆ្នាំ២០១៩ទៅផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រកាត់ដែរប្រមាណជាង១ពាន់រោងចក្រ និងបង្កើតការងារបានចំនួនរង្វង់៨០ម៉ឺននាក់ ហើយវិស័យកាត់ដេរនេះបានផ្តល់ចំណូលប្រាក់ខែដល់កម្មករកម្មការិនីកម្ពុជាក្នុង១ឆ្នាំៗជា១ពាន់លានដុល្លារអាមេរិក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation