អត្រាកំណើននាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកកើនឡើងខ្ពស់បំផុតពុំធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិករយៈពេល៨ខែឆ្នាំ២០១៨នេះ បានកើនឡើងខ្ពស់បំផុត ពុំធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល៨ខែឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ សហរដ្ឋអាមេរិកសម្រេចបានក្នុងអត្រាកំណើនដល់ទៅជាង២៦% ជាអត្រាកំណើនខ្ពស់បំផុតពុំធ្លាប់មានទេក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខ រយៈពេល៨ខែឆ្នាំនេះ ការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកសម្រេចបានក្នុងទឹកប្រាក់ចំនួនជិត ២៤៩០ លានដុល្លារដោយបានកើនឡើងទឹកប្រាក់ពីចំនួន១៩៧៣លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។

សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សំរាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក បានស្រូបយករង្វង់២៥%នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

សូមបញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង។ ហើយការនាំចេញនេះដែរ គឺសំរេចបានក្នុងទឹកប្រាក់ជិត៣០៦៦លានដុល្លារ កាលពីឆ្នាំមុន ខណៈការនាំចូលគឺមាានទឹកប្រាក់ចំនួន៤០០លានដុល្លារ៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation