ផ្កាសាគូរ៉ា នៅជប៉ុន បានរីកមុនរដូវដ៏គួរអោយភ្ញាក់ផ្អើល ដោយសារតែការប្រែប្រួលអាកាសធាតុ
| ព័ត៌មានអន្តរជាតិ
SHARE

ជប៉ុន៖ ផ្កាសាគូរ៉ាពណ៌ផ្កាឈូកដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនបានរីកមុនរដូវមកដល់រហូតដល់ទៅ ៦ ខែ ខណនៈដែលរាល់ឆ្នាំ  ផ្កាសាគូរ៉ាជាធម្មតា តែងតែរីកនៅខែមេសា ដែលទាក់ទាញអ្នកទេសចររាប់លាននាក់ក្នុងនិទាឃរដូវ។

ប៉ុន្តែដោយសារអាកាសធាតុមានការប្រែប្រួលខ្លាំងនោះ បានជំរុញអោយផ្កាសាគូរ៉ានេះ រីកយ៉ាងលឿន មុនពេលកំណត់រហូតដល់ ទៅ៦ខែបែបនេះ។

នៅក្នុងខែកញ្ញាព្យុះទីហ្វុងចំនួនពីរបានអស់ឥទ្ធិពេលចេញពីតំបន់ខ្លះនៃប្រទេសជប៉ុន ហើយវាបាននាំមកនូវអាកាសធាតុក្តៅ ទើបធ្វើអោយដើមសាគូរ៉ាចេញផ្កាលឿន ដ៏ចម្លែកបែបនេះ។

ពលរដ្ឋជប៉ុនដែលរស់នៅក្នុងតំបន់ផ្ការីក ឈ្មោះ MIKAKO MORI បាននិយាយថា «ខ្ញុំបានរស់នៅក្នុងតំបន់នេះអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ប៉ុន្តែនេះគឺជាលើកទី១ហើយ ដែលខ្ញុំបានឃើញផ្កាសាគូរ៉ារីកក្នុងខែកញ្ញាបែបនេះនោះ»។

យោងទៅតាមសមាគមន៍ផ្កានៃប្រទេសជប៉ុន បានបញ្ជាក់ថា ព្យុះទីហ្វុងបានបំផ្លាញសារធាតុគីមីដែលទប់ស្កាត់មិនអោយផ្ការីក ហើយខ្យល់ព្យុះបានធ្វើអោយស្លឹកសាគូរ៉ាជ្រុះអស់ពីដើម ហើយខ្យល់ព្យុះបានបក់បោកទឹកសមុទ្រដែលមានសារធាតុអំបិលមក ស្រោចស្រពលើដើមសាគូរ៉ាទាំងនេះ។ បន្ថែមពីលើនេះទៀត រលកកម្តៅដែលកើតមានភ្លាមៗ បន្ទាប់អាធាតុត្រជាក់ក្នុងពេលព្យុះ ទើបតែបញ្ចប់ បានធ្វើអោយស្ថានភាពអាកាសធាតុ មានលក្ខខណ្ឌដូចទៅនឹងនិទាឃរដូវ ទើបធ្វើឱ្យដើមសាគូរ៉ា ទាំងនោះរីកផ្កាបែបនេះ។

ទោះជាបីជារឿងកម្រកើតមានពិតមែន ប៉ុន្តែផ្កាសាគូរ៉ារីកបែបនេះ គឺដំណឹងល្អមែនទែនសម្រាប់អ្នកចូលចិត្ត មើលផ្កា ដែលគេហៅឈ្មោះក្រុមនេះថា Hanami គ្រាន់តែចំនួននៃការផ្ការីកក្នុងពេលនេះ មិនច្រើនណាស់ណាទេ។

ស្របគ្នានឹងផ្ការីកលឿនដ៏គួរអោយភ្ញាក់ផ្អើលបែបនេះ ក្រុមអ្នកជំនាញបានបង្ហាញក្តីកង្វល់ ជុំវិញការកើនឡើងនៃកំដៅផែនដី ព្រោះថា ក្នុងឆ្នាំនេះប្រទេសជប៉ុនរងការវាយប្រហារជាបន្តបន្ទាប់ដោយបញ្ហាអាកាសធាតុ ក្នុងនោះ រលកកំដៅខ្ពស់ ខ្យល់ព្យុះសង្ឃរាធំៗ និងទឹកជំនន់ ដែលបណ្តាលឱ្យមនុស្សជាច្រើនបានស្លាប់ ហើយគ្រោះធម្មជាតិទាំងនេះ កើតមានដោយសារ តែការកើនឡើងនៃសីតុណ្ហភាពនៅមហាសមុទ្រ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation