ទេសភាពវាលខ្សាច់នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកំពុងទាក់ទាញទេសចរ
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ុយក្រែន៖ វាលខ្សាច់ដ៏ទាក់ទាញមួយនេះ មានទីតាំងក្បែរឆ្នេរសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដែលកំពុងទទួល បានការពេញនិយមសម្រាប់ការធ្វើដំណើរកំសាន្តពីសំណាក់អ្នកទេសចររបស់ពិភពលោក។

វាលខ្សាច់ដ៏ធំនេះត្រូវបានគេស្គាល់ឈ្មោះថា Oleshky Sands ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីឆ្នេរសមុទ្រខ្មៅ និងគ្របដណ្តប់នៅលើផ្ទៃដីធំរាប់គីឡូម៉ែត្រការ៉េ នាភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

កាលពីប្រមាណ ៣០០ឆ្នាំមុន វាលខ្សាច់នេះគឺធ្លាប់ជាវាលស្មៅ ប៉ុន្តែមកដល់ចុងសតវត្សទី១៨ និងដើមសតវត្សទី១៩ កសិដ្ឋានចិញ្ចឹមចៀមបានធ្វើឱ្យស្មៅងាប់អស់។

ទេសភាពនៃសមុទ្រខ្សាច់ដ៏ធំល្ហល្ហេវនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

អ្នកគ្រប់គ្រងឧទ្យានជាតិ Oleshky Sands បានឱ្យដឹងថា តំបន់រាលខ្សាច់នេះបានក្លាយជាឧទ្យានជាតិមួយនៅក្នុងឆ្នាំ ២០១០ ហើយនៅឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរប្រហែល២៦០០នាក់ បានមកកំសាន្តនៅលើវាលខ្សាច់នេះ តាមរយៈកញ្ចប់ ទេសចរណ៍។

សូមជំរាបថា នៅរដូវក្តៅសីតុណ្ហភាពនៅទីនេះ អាចឡើងដល់៤៥អង្សាសេ ហើយសីតុណ្ហភាពនៅលើ វាលខ្សាច់ទាំងមូលអាចឡើងដល់៧៥ អង្សាសេឯណោះ៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation