អាហ្វហ្គានីស្ថានត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែក ស្របគ្នានឹងការព្រមានវាយប្រហារពីក្រុមតាលីបង់
| ព័ត៌មានអន្តរជាតិ
SHARE

អាហ្វហ្គានីស្ថាន៖ នៅថ្ងៃថ្ងៃសុក្រនេះ គណៈកម្មាធិការបោះឆ្នោតឯករាជ្យអាហ្វហ្គានីស្ថាន ហៅកាត់ថា IEC បានចាប់ផ្តើមបញ្ជូន សម្ភារៈបោះឆ្នោត នៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការការបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ទី ២០ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ ហើយដែលត្រូវបានគេមើលឃើញថា ការបោះឆ្នោតនេះធ្វើឡើងស្របគ្នានឹងការគំរាមកំហែងនិងអំពើហឹង្សា។
អ្នកនាំពាក្យរង IEC លោកស្រី Shaima Rezayee បាននិយាយថា យើងបានរៀបចំសឹងតែរួចរាល់សព្វគ្រប់អស់ហើយ សម្រាប់ថ្ងៃ បោះឆ្នោត ហើយសន្លឹកឆ្នោតទាំងអស់ក៏ត្រូវបានបញ្ជូនទៅដល់មណ្ឌលបោះឆ្នោតសឹងតែទាំងអស់នៅទូទាំងប្រទេស។


ក្នុងនៅខេត្ត Kandahar ភាគខាងត្បូង ការបោះឆ្នោតសភាដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ នឹងត្រូវបានគេពន្យារពេលមួយសប្តាហ៍ បន្ទាប់ពីការធ្វើឃាតលើមេបញ្ជាការប៉ូលីសដ៏មានអំណាចមួយរូបរបស់ប្រទេសនេះ ដែលជាការវាយប្រហារមួយដ៏គួរឱ្យ ភ្ញាក់ផ្អើលទៅលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលទទួលបានការគាំទ្រពីប្រទេសលោកខាងលិច។


ប៉ូលិសនិងទាហានរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីធានាសុវត្ថិភាពដល់ការបោះឆ្នោត ប៉ុន្តែមកដល់ ពេលនេះ មានបេក្ខជនឈរឈ្មោះបោះឆ្នោត ៩នាក់ហើយត្រូវបានគេធ្វើឃាត ខណៈដែលមនុស្សរាប់រយនាក់ទៀតត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារទាក់ទងនឹងការបោះឆ្នោតនេះ។
ការរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ទាប ត្រូវបានរារាំងដោយភាពវឹកវរនិងការចោទប្រកាន់ពីការក្លែងបន្លំ ស្របគ្នានឹងការ ព្រួយបារម្ភថា ស្ថានីយបោះឆ្នោតនឹងត្រូវរងការវាយប្រហារ។

ក្រុមតាលីបង់បាននិយាយថា ពួកគេនឹងមិនផ្តោតគោលដៅលើជនស៊ីវិលនោះទេ ប៉ុន្តែមន្ត្រីសន្តិសុខបាននិយាយថា ការវាយប្រហារទំនងអាចកើតមាននៅព្រឹកថ្ងៃសៅរ៍ ដើម្បីរារាំងអ្នកបោះឆ្នោតមិនឱ្យធ្វើដំណើរទៅការិយាល័យបោះឆ្នោត។
ពួកតាលីបានបានអំពាវនាវឱ្យធ្វើពហិការមិនចូលរួមការបោះឆ្នោតសភា ហើយបានថ្កោលទោសការបោះឆ្នោតនេះថា ជាដំណើរការដែលត្រូវបានកំណត់ដោយបរទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation