ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនដ្រូន ញូវហ្ស៊ីលែនផ្តល់ដ្រូនដល់អាហ្រ្វិកដើម្បីល្បាតទប់ស្កាត់ការប្រមាញ់សត្វរមាស

image

អាហ្វ្រិក៖ សត្វរមាសចំនួនជាង៧ពាន់ក្បាលនៅអាហ្រ្វិក ត្រូវបានគេប្រមាញ់ដោយបាញ់សម្លាប់ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។
ទោះនៅឆ្ងាយពីគ្នារហូតដល់ទៅ១ម៉ឺន២ពាន់គីឡូម៉ែត្រពីតំបន់អាហ្វ្រិក ប្រទេស ញូវហ្ស៊ីលែននឹងជួយផ្តល់ យន្តហោះដ្រូន ដើម្បីតាមដាន និងត្រួតពិនិត្យអ្នកបរបាញ់សត្វរមាស។
ដ្រូននេះ ដែលមានសមត្ថភាព ហោះក្រឡឹងបាន៨គម និងបំពាក់ដោយកាម៉េរាសេនស័រដែលមានបច្ចេកវិទ្យាខ្ពស់។

ដ្រូននេះនឹងបម្រើការតាមគ្រប់សកម្មភាពអ្នកប្រមាញ់សត្វរមាស និងផ្តល់ជាជំនួយដល់ក្រុមល្បាត ពិសេសនៅពេលមេឃងងឹត ដែលពួកគេមិនអាចមើលឃើញអ្វីនោះទេ នៅពេលយប់ ប៉ុន្តែតាមរយៈដ្រូនដែលបំពាក់កាម៉េរ៉ាដែលមានពន្លឺគ្រប់គ្រាន់ នឹងជួយអ្នកអ្នកអភិរក្សអាចមើលឃើញច្បាស់។

ថ្មីៗនេះ ដ្រូននេះកំពុងយកអនុវត្តសាកល្បងនៅប្រទេសអាហ្រ្វិកខាងត្បូង ហើយគេសង្ឃឹមថា ដ្រូននេះនឹងត្រូវយកទៅប្រើប្រាស់ ទូទាំងទ្វីបអាហ្វ្រិកតែម្តង៕