ព័ត៌មានជាតិ

សម្តេចតេជោ ជំរុញអោយនិស្សិតផ្នែកវិជ្ជសាស្រ្តនៅកម្ពុជាសូមបន្តការខិតខំប្រឹងប្រែង ខណៈសំភារៈបច្ចេកវិទ្យាកាន់តែទំនើប

image


ថ្លែងនៅក្នុងឪកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អាគារមិត្តភាពកម្ពុជា កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថាជំរុញអោយនិស្សិតផ្នែកវិជ្ជសាស្រ្តនៅកម្ពុជាសូមបន្តការខិតខំប្រឹងប្រែងសមត្ថិភាព និងលើកកំពស់ក្រមសីលធម៌វិជ្ជាជីវៈ ខណៈដែលឧបករណ៏សំភារៈបច្ចេកវិទ្យាកាន់តែទំនើប។


ជាមួយគ្នានេះសម្តេចតេជោក៏បានមានប្រសាសន៏ថា កន្លងទៅសម្តេចបានដោះស្រាយជូនដល់គ្រូពេទ្យ និងអ្នកឯកទេសវេជ្ជសាស្រ្តទាក់ទងនឹងអាយុចូលបំរើការងារ និងដោះស្រាយបញ្ហាដល់និស្សិតកម្ពុជាដែលបានសរសេរចូលក្នុងហ្វេសបុកសម្តេចរៀបរាប់ពីបញ្ហាសុំសម្តេចដោះស្រាយ។


ដើម្បីជំរុញផ្នែកអប់រំនៅកម្ពុជា សម្តេចតេជោក៏បានមានប្រសាសន៏ថា ចំណែកការស្នើសុំពីសំណាក់សិស្សថា កុំអោយការប្រឡងបាក់ឌុបតឹងពេក សុំអោយធូរបន្តិចនោះសម្តេចតេជោបានបញ្ជាក់ថា ពូមិនអាចធ្វើបានទេក្មួយ នេះជាការពង្រឹងសមត្ថិភាពអប់រំ។សម្តេចតេជោបានមានប្រសាសន៏ក្រើនរំលឹកអោយសិស្សនិស្សិត សូមរៀនអោយចេះ ប្រឡងអោយជាប់។

អត្ថបទ÷ ហ៊ន សុភ័ក្រ