រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាបើកទ្វាររង់ចាំសហការជាមួយធុរជនអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ប្រាប់គណៈប្រតិភូធុរជនសហអាមេរិកថា កម្ពុជាបានបើកទ្វាររង់ចាំសហការជានិច្ចជាមួយធុរជនសហអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនៃសមាគមការងារស្មើភាព និងសមាគមសម្លៀក បំពាក់ និងស្បែកជើងអាមេរិក ដឹកនាំដោយលោកប្រធានក្រុមប្រឹក្សាភិបាល ម៉ៃឃើល ផូស្នឺ (Michael Posner) កាលពីរសៀល ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីឱកាសធ្វើធុរកិច្ចនៅកម្ពុជា និងបញ្ហាពាក់ព័ន្ធ ផេ្សងៗទៀត។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានពន្យល់ធុរជនអាមេរិក អំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ពាណិជ្ជកម្ម ក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការទំនិញរបស់កម្ពុជា ទៅកាន់គ្រប់ទីផ្សារអន្តរជាតិ ព្រមទាំងវិធានការចាំបាច់ចំពោះមុខមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងត្រៀមអនុវត្តន៍ សំដៅនាំមកនូវភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសសហគមន៍ធរុកិច្ច និងវិនិយោគិនបរទេស ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនធុរជនអាមេរិក អំពីការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះបេសកកម្មស្វែងរក ការពិតរបស់ប្រតិភូគណៈកម្មការសហភាពអឺរ៉ុប កាលពីកំឡុងខែកក្កដា និងបទអន្តរាគមន៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ចំពោះកង្វល់មួយចំនួនដែលសហភាពអឺរ៉ុបបានទាមទារ។

ជាការឆ្លើយតប លោក ម៉ៃឃើល ផូស្នឺ ប្រធានក្រុមប្រឹក្សានៃសមាគមការងារស្មើភាព និងសមាគមសម្លៀកបំពាក់ និងស្បែកជើង អាមេរិក បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទងនឹងចំណាត់ការរបស់ក្រសួង ពាណិជ្ជកម្ម និងបទអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេស និងរក្សាចំណែកទីផ្សារសម្រាប់ ទំនិញកម្ពុជា នាំចេញនៅក្នុងតំបន់ និងពិភពលោក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation