​នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះការប្រណាំងទូកនៅក្រុងតាខ្មៅឆ្នាំ២០១៨ រយៈពេល2ថ្ងៃចាប់ពី ថ្ងៃទី២៣-២៤ តុលានេះនឹងចាប់ផ្តើម ខណៈអាជ្ញាធរបានរៀបចំរួចរាល់ហើយ
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរខេត្តកណ្ដាលបានត្រៀមរៀបចំរួចរាល់អស់ហើយនូវមុខព្រួញតាមផែននិមួយៗទៅតាមផែនការកំណត់សម្រាប់ដំណើរការប្រណាំងទូកនៅក្រុងតាខ្មៅដែលមានរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី២៣-២៤ តុលា ២០១៨ នៅទីតាំងមុខសួនច្បារ មាត់ទន្លេបាសាក់ ដែលរហូតមកដល់ពេលនេះនៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ដោយក្នុងនោះបើតាមការអោយដឹងពីអាជ្ញាធរខេត្តបានបញ្ជាក់ថា អាជ្ញាធរបានត្រៀមកម្លាំងមានសមត្ថកិច្ចចំនួន៦២៥នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់តាមគោលដៅនីមួយៗ និងបង្ការរាល់បញ្ហាដែលកើតឡើងនានា នៅក្នុងពិធីប្រណាំងទូក។

ជាមួយគ្នានេះខាងមន្ទីរសុខាភិបាលខេត្តបានត្រៀមដាក់ពង្រាយ ក្រុមគ្រូពេទ្យចល័តតាមស្តង់ដែលមានចំនួន២៥នាក់ ដើម្បីធ្វើការសហការជាមួយកំលាំងសមត្ថកិច្ចក្នុងការត្រៀមរៀបចំឡានពន្លត់អគ្គីភ័យ និងឡានសង្គ្រោះព្រមទាំងឧបករណ៍ សម្ភារ ថ្នាំសង្កូវសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋពេលមានបញ្ហាផ្សេងៗ។

នៅក្នុងនោះដែរក្រុមការងារខេត្តក៏បានរៀបចំកែលម្អសួនច្បារមាត់ទន្លេឱ្យមានបរិស្ថានល្អ តាំងលម្អភ្លើងតាមផ្លូវនិងសាងសង់នៅវេទិកាសម្រាប់ប្រារព្វពិធីរួចរាល់ហើយដែរ។ នៅក្នុងពេលប្រារព្វពិធីប្រណាំងទូកនេះដែរ
កំពង់ចម្លងចំពុះក្អែកដែលមានទីតាំងនៅជិតនឹងកន្លែងប្រារព្វពិធីនេះ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការចម្លងឡើយ ដោយបញ្ជៀសឱ្យទៅតាមផ្លូវលេខ១១០ និងផ្លូវលេខ១០៧ ។ ក្រៅពីនេះនឹងមានការបិទធ្វើចរាចរដោយយាន្តយន្ត ជុំវិញបរិវេណប្រារព្ធពិធី លើកលែងតែអ្នកថ្មើរជើងដែលចូលទស្សនាកម្សាន្តនៅក្នុងពិធីតែប៉ុណ្ណោះ។


សូមបញ្ជាក់ថាសម្រាប់ការប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាលរយៈ២ថ្ងៃ គឹពីថ្ងៃទី២៣-២៤តុលានេះ ក្រៅពីការប្រណាំងទូក និងមានរៀបចំស្តង់ដាក់លក់ទំនិញជាច្រើនប្រភេទជូនបងប្អូនប្រជាពលរដ្ឋ ដោយឡែក
សំរាប់ពេលយប់មានរៀបចំការបង្ហោះគោម បណ្តែតប្រទីប បាញ់កាំជ្រួច និងការប្រគុំតន្ត្រីសំរាប់បងប្អូនដែលមកកម្សាន្ត៕ (អត្ថបទ និងរូបភាព គិន ចន្ទ័ពុទ្ធិ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation