នាល្ងាថ្ងៃទី១៤ឧសភានេះ ជាថ្ងៃបិទបញ្ចប់នៃការចុះបញ្ជីគណបក្សនយោបាយ សំរាប់ការបោះឆ្នោតសកលថ្ងៃទី២៩កក្កដាឆ្នាំ២០១៨
| ព័ត៌មានអន្តរជាតិ
SHARE

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើសន្និសីកាសែត នៅព្រឹកថ្ងៃទី១៤ ខែ ឧសភា នេះថា គជប មិនបានពន្យារពេលនៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ ដូចជាការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះទេ។

លោកបញ្ជាក់ថា ការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ គឺជាការ ខុសឆ្គងមួយ។ គជប មិនមានការពន្យារ ពេលទេ ប៉ុន្តែជានីតិវិធីប្រសិនបើគណ បក្ស នយោបាយដាក់ពាក្យមកគជប ថ្ងៃនេះ(១៤ ឧសភា) ចុះ ឈ្មោះគណបក្សដើម្បីប្រកួត ប្រជែង បើសិនមិនមានឯកសារមិនគ្រប់គ្រាន់ គជប នឹងផ្តល់ពេល ជូន៥ថ្ងៃ ដើម្បីអោយគាត់រកឯកសារមកបំពេញ មិនមែនគជប ជាាអ្នកពន្យាទេ នីតិវិធីគឺចែងចឹង។

សូមជម្រាបថា ការចុះឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨នេះ។ គិតត្រឹមវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៤ ខែឧសភានេះមាន គណបក្សចំនួន១២ បានមកចុះការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខ ជនឈរឈ្មោះ។ គណបក្សទាំង១២ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា ;គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ,(គជប ទទួលស្គាល់ជាផ្លូវការ)។ រីឯគណបក្ស ៨ទៀត ដែលបានចុះបញ្ជីគណបក្សនៅគ.ជ.ប រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជា ធិបតេយ្យ គណបក្សប្រជាធិប តេយ្យមូលដ្ឋាន ពន្លឺថ្មី ខ្មែរតែមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិប តេយ្យ , គណបក្សធម្មាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation