រដ្ឋសភាវៀតណាម ប្រជុំពេញអង្គបោះឆ្នោតជ្រើសតាំង លោក ង្វៀន ហ្វូចុក ឲ្យកាន់តំណែងជាប្រមុខរដ្ឋ
| ព័ត៌មានអន្តរជាតិ
SHARE

សម័យប្រជុំលើកទី៦ នៃរដ្ឋសភាវៀតណាម បានបើកកិច្ចប្រជុំនាវេលាព្រឹកថ្ងៃទី២២តុលានេះ នៃរដ្ឋធានីហាណូយ។

សម័យប្រជុំនេះ រួមមានរបៀបវារៈសំខាន់ៗជាច្រើន ដែលនឹងកំណត់នូវបញ្ហាសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ សំរាប់បណ្តាលឆ្នាំខាងមុខ ដើម្បីសម្រេចនៃគោលដៅ និងភារៈកិច្ចដែលមហាសន្និបាទបក្សកុំមុនិសរៀតណាម ដោយដាក់ចេញក្នុងមហាសន្និបាតលើកទី១២។

នាព្រឹកមិញនេះ ក្នុងសម័យប្រជុំនាវេលាម៉ោង៩បន្ទាប់ពីអ្នកតំណាងរាស្រ្តទាំងអស់ ទៅគោរពសពវិរៈបុរសវៀតណាមហូជីមិញ។

លោកស្រី ង្វៀន ធីគិមងិន ប្រធានរដ្ឋសភាវៀតណាម បានបើកសម័យប្រជុំសភា បន្ទាប់មកលោកង្វៀន ស៊ុនហ្វុក ជានាយករដ្ឋមន្រ្តី បានអានសន្ទរថា ស្តីពីសភាពការសេដ្ឋក្ចិចសង្គមឆ្នាំ២០១៨ និងផែនការអភិវឌ្ឍន៍សង្គមឆ្នាំ២០១៩។
ក្រៅពីនេះ ប្រធានរណសិរ្សបានធ្វើសេចក្តីរាយការណ៍ ជូនរដ្ឋសភា អំពីសំណើរនានា របស់ម្ចាស់ឆ្នោតមកកាន់សភាវៀតណាម។

លោក ង្វៀន ហ៊ាញ់ហ្វុក អគ្គលេខាធិការរដ្ឋសភារៀតណាម ឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលរដ្ឋសភា ស្នើរសុំឲ្យរដ្ឋាភិបាល ធ្វើរបាយការណ៍លទ្ឋផល រយៈពេល៣ឆ្នាំ ក្នុងការអនុវ្តតន៍សេចក្តីសម្រេចចិត្តរដ្ឋសភា ក្នុងក្របខ័ណ្ឌផែនការ៥ឆ្នាំដោយចាប់ពីឆ្នាំ២០១៦ ដល់២០២០៖ ដូចជា អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កិច្ចការតភ្ជាប់បណ្តាញសេដ្ឋកិច្ច ហិរញ្ញវត្ថុជាតិ អនុម័តលើគំរោងវិនិយោគនានា និងកិច្ចការទាក់ទងពាណិជ្ជកម្មជាច្រើនទៀត។

លោកបន្ថែមទៀតថា ជាពិសេសសម័យប្រជុំលើកនេះ នឹងដំណើរការជ្រើសរើសប្រមុខរដ្ឋ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣តុលាស្អែកនេះ។

សូមបញ្ជាក់ថា លោកង្វៀន ហ្វូចុក ជាបេក្ខជនដែលនឹងត្រូវបោះឆ្នោត ឲ្យកាន់តំណែងជាប្រមុខរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃនេះស្អែកនេះ។

លោក ង្វៀន ហ្វូចុក គឺជាអគ្គលេខាធិការបក្សវៀតណាម ក្នុងតំណែង ដែលគេទទួលស្គាល់ជាទូទៅថា ជាជនកុម្មុនិស្ត ដែលមានប្រវត្តិចេញមកពី អ្នកនិពន្ឋ អ្នកកាសែត នៃទស្សនាវដ្តី កុម្មុយនិស្តរបស់ប្រទេសវៀតណាម ដែលប្រកាន់ភ្ជាប់ នូវគោលការណ៍ទីផ្សារសេរី តាមទិសដៅសង្គមនិយម និងឥតងាករេ ចេញពីបុព្វហេតុដើម នៃរដ្ឋបុរសវៀតណាមហូជីមិញ ក្នុងការកសាងសង្គមនិយម និងកុម្មុយនិស្តនិយមនៅវៀតណាម៕ ប្រែសម្រួលដោយ៖លោក ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation