ការរអិលបាក់ដីបានសម្លាប់មនុស្ស៩នាក់ក្នុងក្រុងមួយកន្លែងនៅប្រទេសកូឡុំប៊ី
| ព័ត៌មានអន្តរជាតិ
SHARE

កូឡុំប៊ី៖ យ៉ាងហោចណាស់មនុស្ស ៩នាក់ ដែលក្នុងនោះមានកុមារ ៥នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ ដោយសារតែ ការរអិលបាក់ដី កប់ទៅលើផ្ទះចំនួន៣ខ្នង នៅក្នុងតំបន់ក្រីក្រមួយ នាភាគកណ្តាលប្រទេសកូឡុំប៊ី។

ការរអិលបាក់ដីនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា នៅលើទីក្រុង Barran caber meja ដែលជាមូលដ្ឋានតាំងនៅ នៃរោងចក្រចម្រាញ់ប្រេងសំខាន់មួយ របស់ប្រទេសកូឡុំប៊ី។

សូមជំរាបថា ការរអិលបាក់ដីតែងតែកើតឡើងជាទូទៅ នៅក្នុងតំបន់ភ្នំ នៃប្រទេសកូឡុំប៊ី ជាពិសេសនៅរដូវវស្សា និងជាពិសេស នៅតាមតំបន់ដែលសំបូរទៅដោយលំនៅដ្ឋានអាណាធិបតេយ្យតាមជម្រាលភ្នំ ដែលព្រៃឈើត្រូវបានកាប់បំផ្លាញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation