ស្ពានមួយបានបាត់ស្រុតចូលទៅក្នុងទន្លេក្នុងតំបន់កាស្មៀរ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង១៥នាក់កំពុងបាត់ខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE


មន្ត្រីប៉ាគីស្ថានម្នាក់បាននិយាយថា ស្ពានឈើចាស់មួយឆ្លងកាត់ទន្លេដែលមានទឹកហូរខ្លាំងនៅក្នុងតំបន់កាស្មៀរ (Kashmir) បានបាក់ស្រុតកាលពីថ្ងៃអាទិត្យ ខណៈដែលសិស្សសាលាចំនួន២៣នាក់កំពុងថតរូបនៅលើស្ពាននោះ។


បុគ្គលិករដ្ឋបាលម្នាក់នៅជ្រលងភ្នំនីលូម (Neelum) បាននិយាយថា សិស្សសាលាចំនួន៣នាក់បានបាត់បង់ជីវិត, ៥នាក់ត្រូវបានជួយសង្គ្រោះ និង១៥នាក់ទៀតកំពុងត្រូវបានស្វែងរក។
ជ្រលងភ្នំនីលូម (Neelum) នេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងផ្នែកនៃតំបន់កាស្មៀរ (Kashmir) ដែលត្រូវបានគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន។
សិស្សសាលាទាំងនោះដែលមានអាយុចន្លោះពី២០ ទៅ២៣ឆ្នាំ គឺជានិស្សិតផ្នែកវេជ្ជសាស្ត្រនៅក្នុងទីក្រុងហ្វៃសាឡាបាដ (Faisalabad)។


គួរបញ្ជាក់ថា តំបន់កាស្មៀរត្រូវបានបែងចែកជា២ផ្នែកដោយមួយផ្នែកនៅឥណ្ឌា និងមួយនៅប៉ាគីស្ថាន ហើយប្រទេសទាំង២កំពុងទាមទារយកតំបន់នេះដែលស្ថិតនៅក្នុងតំបន់ហិមាល័យធ្វើជាដែនដីរបស់ខ្លួនទាំងមូល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation