អធិការបតីអាល្លឺម៉ង់គាំទ្រការផ្អាកការនាំចេញអាវុធទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានករណីសម្លាប់អ្នកកាសែតឈ្មោះ Khashoggi
| ព័ត៌មានអន្តរជាតិ
SHARE

អាល្លឺម៉ង់៖ លោកស្រី Angela Merkel អធិការបតីអាឡឺម៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រីសូមគាំទ្រនូវការផ្អាក ការនាំចេញអាវុធទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីការសម្លាប់អ្នកកាសែតលោក Jamal Khashoggi ។

លោកស្រី Merkel បានបញ្ជាក់បែបនេះ ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែកឡាំង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas បានអំពាវនាវកាលពីថ្ងៃសៅរ៍ ឱ្យបញ្ឈប់ការនាំអាវុធរបស់អាឡឺម៉ង់ ខណៈដែលការស៊ើបអង្កេតទៅលើការស្លាប់របស់ Khashoggi នៅតែបន្ត។

លោកស្រី Angela Merkel បានរំលឹកឡើងវិញ ពីការថ្កោលទោសរបស់នាង ចំពោះការសំលាប់នៅឯស្ថានកុងស៊ុលប្រទេស អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយបានអំពាវនាវរបស់ ឱ្យរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌិត រផ្តល់ការបំភ្លឺថែមទៀត អំពីឃាតកម្មនេះ ។
លោកស្រីបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងពិភាក្សាអំពី "ប្រតិកម្ម" បន្ថែមទៀត ចំពោះករណីនេះ ជាមួយដៃគូអន្តរជាតិរបស់ខ្លួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation