តោញីមួយក្បាលបានខាំសម្លាប់ តោឈ្មោលដែលជាដៃគូរបស់ខ្លួន បន្ទាប់រួមរស់ក្នុងទ្រង់តែមួយអស់រយៈពេល៨ឆ្នាំមកហើយ
| ព័ត៌មានអន្តរជាតិ
SHARE

​អាមេរិក៖ នៅក្នុងសួនសត្វ Indianapolis សហរដ្ឋអាមេរិក សត្វតោញីដែលមានជំងឺមួយក្បាល បានខាំសម្លាប់ សត្វតោឈ្មោល មួយក្បាល ទៀតដែលត្រូវជាឱពុករបស់កូនទាំងបីរបស់ខ្លួន ដែលបង្កើតជាចម្ងល់យ៉ាងខ្លាំងសម្រាប់បុគ្គលិក សួនសត្វអំពី មូលហេតុនៃករណីនេះ។


តោញី Zuri មានអាយុ១២ឆ្នាំ និងតោឈ្មោល Nyack អាយុ ១០ ឆ្នាំ ដែលសត្វតោញីឈ្មោលមួយគូនេះ ត្រូវបានគេដាក់អោយ រស់នៅជាមួយគ្នាក្នុងទ្រង់តែមួយអស់រយៈពេល ៨ ឆ្នាំមកហើយ ហើយពួកគេមាន កូនបីក្បាល កាលពីឆ្នាំ ២០១៥។


អ្នកថែរក្សាសត្វព្រៃប្រចាំសួនសត្វ Indianapolis បានបញ្ជាក់ថា ខ្លួន មិនបានសង្កេតឃើញ នូវការកត់សម្គាល់ ណាមួយប្លែក រវាងសត្វតោទាំងពីរនេះទេ មុនពេលដែលកើតមានការប្រយុទ្ធគ្នាបានកើតឡើងនោះ។
អ្នកទទួលខុសត្រូវថែរក្សាសួនសត្វនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការប្រយុទ្ធគ្នារបស់តោទាំងពីរ គឺ "សាហាវណាស់" ដែលធ្វើអោយតោឈ្មោលងាប់ ហើយតោញី រងរបួស។


លោក David Hagan អ្នកថែទាំសត្វតោនៅសួនសត្វ Indianapolis បានប្រាប់ទូរទស្សន៍ថា នេះជាករណីកម្រ ប៉ុន្តែវាអាចកើតឡើង ទាំងនៅក្នុងព្រៃនិងនៅក្នុងការថែទាំមនុស្ស ប៉ុន្តែយើងមិនប្រាកដថា អ្វីដែលធ្វើឱ្យវាខឹងដល់ថ្នាក់នោះទេ។


បុគ្គលិកសួនសត្វបានទទួលសញ្ញាព្រមានបន្ទាប់ពី បានលឺសម្រែករបស់សត្វតោយ៉ាងចម្លែកពីក្នុងទ្រង់តោ ហើយពេលដែល ពួកគេ មកដល់ក៏បានឃើញ តោទាំងពីរកំពុងខាំគ្នា ខណៈដែលកូនទាំង៣របស់ពួកគេ នៅទ្រង់ជាប់នោះ។


សេចក្តីថ្លែងការណ៍សួនសត្វ Indianapolis របស់បាននិយាយថា "បុគ្គលិកសួនសត្វបានខិតខំប្រឹងប្រែង ដើម្បីបំបែកសត្វតោទាំង ប៉ុន្តែ តោញី បានខាំក តោឈ្មោះនោះ រហូតទទាល់តែដាច់ខ្យល់។
សេចក្តីថ្លែងការណ៍បាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានគេពិនិត្យឡើងវិញ ប៉ុន្តែគេមិនមានផែនការផ្លាស់ប្តូររបៀបនៃការ គ្រប់គ្រងនិងមើលថែទាំសត្វតោនៅសួនសត្វនេះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation