សន្និសីទមនុស្សយន្តពិភពលោកក្នុងប្រទេសជប៉ុនមើលឃើញអនាគតដែលមនុស្សយន្តនឹងមានវត្តមានក្នុងសង្គមមនុស្ស
| បច្ចេកវិទ្យា
SHARE

ជប៉ុន៖ សន្និសីទមនុស្សយន្តពិភពលោកឆ្នាំ២០១៨ បានបើកជាផ្លូវការហើយនៅទីក្រុងតូក្យូ ដោយមានក្រុមហ៊ុននិងស្ថាប័នជាច្រើន បានចូលរួម មកតាំងបង្ហាញពីការរបកគំហើញថ្មីបំផុតរបស់ពួកគេ។


គោលបំណងរបស់សន្និសីទមនុស្សយន្តពិភពលោក ក្រោមប្រធានបទ "លើកកម្ពស់ពិភពលោកមួយដែល មនុស្សនិងមនុស្សយន្ត អាចរស់នៅនិងធ្វើការជាមួយគ្នាប្រកបដោយជោគជ័យ" ។

ស្របតាមប្រធានបទនោះ អ្នកតាំងពិព័រណ៍ជាច្រើន កំពុងបង្ហាញ នូវមនុស្សយន្ត ដែលត្រូវបានបង្កើតឡើងថ្មី ដើម្បីជួយដល់មនុស្សដើម្បីបន្ធូរបំពេញការងារផ្សេងៗ។ ជាឧទាហរណ៏ជាក់ស្តែង គេមនុស្សយន្តhumanoid ដែលបង្កើតឡើងដោយវិទ្យាសាស្រ្តឧស្សាហកម្មនិងបច្ចេកវិទ្យាជាន់ខ្ពស់ (AIST) ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ។ មនុស្សយន្តម៉ូឌែល HRP-5Pនេះ ត្រូវបានសាងសង់ដើម្បីធ្វើការងារដោយខ្លួនឯង។


សូមជំរាបថា សន្និសីទមនុស្សយន្តពិភពលោកឆ្នាំ២០១៨ ទទួលបានការចូលរួមពីក្រុមហ៊ុននិងស្ថាប័នពាក់ពន្ធ័ ចំនួនជាង៩០ ហើយបានបង្ហាញពីបច្ចេកវិជ្ជាមនុស្សយន្តចុងក្រោយគេបង្អស់របស់ពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation