អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា កម្ពុជាក្លាយជាសមាជិក WTO បានដោយជោគជ័យ
| ព័ត៌មានជាតិ
SHARE

បន្ទាប់មកនៅល្ងាចថ្ងៃទី២២​ តុលា​ ដដែលនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។

​​ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជ​កម្ម​ពិភពលោក មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជ​កម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ច​លូតលាស់លឿនបំផុត ។ ឯកឧត្តមអគ្គនាយកសង្ឃឹមថា ទស្សនកិច្ចរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះគឺមិនមែនជាលើកចុងក្រោយនោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហការវាងកម្ពុជា ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ពិសេសសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបាន នូវការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដទៃទៀត រួមទាំង WTOផងដែរ។ សម្តេចតេជោបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ សម្តេចសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។

សម្តេចបន្តថា កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌ នៃ WTO ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពី WTO។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបើកស្ថានបេសកកម្មរបស់ខ្លួនប្រចាំនៅ WTO បើទោះបីជាខ្លួនស្ថិតក្នុងសេដ្ឋកិច្ចមួយដែលមានភាពទន់ខ្សោយក៏ពិតមែន តែកម្ពុជាជំនៈក្នុងការដាក់ឲ្យមានស្ថានឯកអគ្គរាជ​ទូតពាណិជ្ជកម្មនៅហ្សឺណែវ ដើម្បីជួយសំរួលការងាររវាងកម្ពុជា ជាមួយនិង WTO។

ឯកឧត្តម អគ្គលេខា មានប្រសាសន៍ថា កម្ពុជាមានលក្ខណៈសកម្មរបស់ខ្លួន ពោលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ថ្វីត្បិតបើប្រៀបធៀបជាមួយប្រទេសដទៃទៀតនោះ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាប្រទេសទី១ ដែលបានចាត់តាំងឲ្យមានតំណាងអចិន្រៃ្តយ៍ពាណិជ្ជកម្មរបស់ខ្លួនប្រចាំ WTO។

ឯកឧត្តមក៏បានចាត់ទុកសម្តេចតេជោគឺជាអ្នកដឹកនាំមួយរូប ដែលមានភាពឈ្លាវៃ ពី​ព្រោះថា WTO គឺជាស្ថាប័នមួយដែលផ្តល់នូវការគាំទ្រនូវស្មារតីនិងជំនួយជាច្រើន​ដល់សមាជិក របស់ខ្លួន ដែលខុសពីប្រទេសដទៃទៀតមិនបានធ្វើការចាប់អារម្មណ៍យកចិត្តទុកដាក់។ ឯកឧត្តម ក៏បានកោតសរសើរដល់កម្ពុជាផងដែរ ក្នុងការដើរតួនាទីនៃការកសាងស្ពានសម្រាប់ប្រទេសផ្សេងទៀត ពិសេសការស្វែងយល់ពីប្រព័ន្ធរបស់ WTO។

ឯកឧត្តមអគ្គនាយកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមិនមែនស្ថិតនៅក្រៅប្រព័ន្ធនោះទេ ពោលគឺកម្ពុជាស្ថិតនៅក្នុងប្រព័ន្ធនៃ WTO ដែលកម្ពុជាបានស្វែងយល់ និងចាប់យកឱកាសបានច្រើន។ ឯកឧត្តមបន្តថា ដោយសាភាពវៃឆ្លាតរបស់កម្ពុជា នេះហើយ បានជាកម្ពុជាចាប់យកនូវជំនួយបច្ចេកទេសពី WTO ដែលចំណាយទៅលើការជួយ​ដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧,៧លានដុល្លា ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ហើយ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ នៃការកសាងសមត្ថភាពមន្រ្តីមានចំនួនរហូតដល់ ៤១១នាក់ ជា​មន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការបណ្តុះបណ្តាលនៅគ្រប់សកម្មភាពរបស់ WTO​។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចតេជោ និងឯកឧត្តមអគ្គនាយក បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនិងសង្រ្គាមពាណិជ្ជកម្មពិភពលោក ពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងកើនឡើងកំដៅផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation