ប្រទេសចិនរំពឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសខ្លួននាពេលខាងមុខ នឹងពង្រឹងទំនាក់ ទំនងរបស់ប្រទេសទាំង២
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (ស៊ីនហ្សូ អាបេ) មកកាន់ប្រទេសចិននាពេលខាងមុខនេះ នឹងជួយសម្រេចបាននូវការវិវត្តន៍ថ្មីៗនៅក្នុងទំនាក់ទំនងទ្វេភាគី ចិន-ជប៉ុន។

អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅឯសន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកអាបេ ទៅកាន់ប្រទេសចិន។

អ្នកស្រី Hua Chunying បានបញ្ជាក់ទៀតថា កំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកអាបេ មេដឹកនាំចិននឹងរៀបចំកិច្ចប្រជុំ និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ជាមួយលោកនាយករដ្ឋមន្រ្តីអាបេ។ មេដឹកនាំចិននិងជប៉ុន នឹងផ្លាស់ប្តូរទស្សនៈដើម្បីធ្វើ ឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាពិភាក្សាគ្នាលើបញ្ហាតំបន់និង សកលដែលមានការព្រួយបារម្ភរួមគ្នា។

អ្នកនាំពាក្យដដែលនេះបន្ថែមថា មេដឹកនាំនៃប្រទេសទាំងពីរ ក៏នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤០ឆ្នាំ នៃការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពនិងមិត្តភាព ចិន - ជប៉ុន រួមនឹងវេទិកាកិច្ចសហប្រតិបត្តិការទីផ្សារភាគីទីបី ចិន - ជប៉ុនលើកទី១។

សូមជំរាបថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (ស៊ីនហ្សូ អាបេ) នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន Li Keqiang (លី កេឈាង)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation