ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី លោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សបានធ្វើការកត់សំគាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើ វិស័យសិទ្ធមនុស្ស ពិសេសសិទ្ធិរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង ​
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោនាយករដ្ឋមន្រ្តីបានពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ មីសែល បាសែឡែត(Michelle Bachelet ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ក្នុងជំនួបពិភាក្សាគ្នានោះ លោកជំទាវ មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហ ប្រជា ជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស មានប្រសាសន៍ថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។

តាម រយៈលោកជំទាវ សូមអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋ មន្រ្តី ដែលបានបន្តអាណត្តិរបស់ការិយាល័យរបស់ខ្លួនរយះពេល២ឆ្នាំ ក្នុងប្រទេសកម្ពុជា។ កិច្ចសន្ទនាគ្នាមនោះដែរ លោកជំទាវបានធ្វើការកត់សំគាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើ វិស័យសិទ្ធមនុស្ស ពិសេសសិទ្ធិរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។

លោកជំទាវក៏បានទទួលស្គាល់ដែរថា បើទោះបីជាប្រទេសទាំងអស់មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈមទៅនិងចំណុចផ្សេងៗផងដែរ តាមរយៈចំណុចល្អរបស់កម្ពុជាលោកជំទាវ មានប្រសាសន៍ថា លោកជំទាវនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស ស្តីពីកម្ពុជា។

លោកជំទាវមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលឧត្តមស្នងការសិទ្ធិមនុស្សរបស់ លោកជំទាវអាចជួយបាន លោកជំទាវនឹងបន្តសហការនិងផ្តល់នូវការគាំទ្រដល់ប្រទេសកម្ពុជា។

សម្តេចតេជោមានប្រសាសន៍ថា នៅថ្ងៃនេះសម្តេចបានធ្វើទស្សនកិច្ចនៅទីស្នាក់កណ្តាលពីរ របស់ អង្គការសហប្រជាជាតិ ក្នុងនោះទី១នៅទីស្នា្កក់ការកណ្តាលរបស់ ឧត្តមស្នងការអង្គកាពាណិជ្ជកម្ម ពិភពលោក និងទី២នៅទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហ ប្រជាជាតិ។ បើទោះបីជាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជាពិតជា មានលក្ខណះពិសេសនោះ សម្តេចតេជោសូមអញ្ជើញលោកជំទាវអញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប។

សម្តេចបន្តថា បើទោះបីយើងមានគោលជំហរ ខុសគ្នា ប៉ន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអអ្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិ មនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យ សិទ្ធមនុស្សប្រចាំកម្ពុជា។

ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចបានស្នើឲ្យមានកិច្ចសហការលើបញ្ហា សិទ្ធិមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យ បានច្បាស់មុននិងការវាយតម្លៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation