ការតវ៉ាបានធ្វើឡើងប្រឆាំងនឹងផែនការថ្មីរបស់រដ្ឋបាលលោក ត្រាំ ដែលមានគោលដៅទៅលើក្រុមអ្នកកែភេទ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ មេដឹកនាំក្រុមអ្នកស្រឡាញ់ភេទ LGBT នៅសហរដ្ឋអាមេរិក បានប្រតិកម្មដោយកំហឹង ចំពោះរបាយការណ៍មួយ ដែលបង្ហើបឱ្យដឹងថា រដ្ឋបាលរបស់លោកTrump កំពុងពិចារណាលើការអនុម័តនិយមន័យថ្មីនៃភេទ ដើម្បីឈានទៅបដិសេធ ការទទួលស្គាល់របស់ច្បាប់សហព័ន្ធនិងសិទ្ធជនស៊ីវិលសម្រាប់អ្នកប្តូរភេទជនជាតិអាមេរិក។


បាតុកម្មនេះត្រូវបានចូលរួមដោយ មេដឹកនាំសកម្មជនជាច្រើន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញការប្រឆាំងរបស់ ពួកគេ ហើយមួយចំនួនធ្វើឡើងនៅសេតវិមាន។


នាយកដ្ឋានសុខាភិបាលអាមេរិកបានទទួលស្គាល់កាលពីប៉ុន្មានខែមុនថា ស្ថាប័នខ្លួនបាននឹងកំពុងរៀបរៀងវិសោធនកម្មលើ សេចក្តីព្រាងច្បាប់ថ្មីនៃច្បាប់សហព័ន្ធដែលរារាំងការរើសអើងក្នុងការថែទាំសុខភាពដោយផ្អែកលើ "ការកំណត់អត្តសញ្ញាណភេទ ។ដែលសេចក្តីព្រាងនេះ ក៏បានលើកឡើងពីយោបល់របស់ចៅក្រមសហព័ន្ធនៃរដ្ឋ Texas ថាច្បាប់ដើមបានហួសសម័យហើយ សម្រាប់ការសន្និដ្ឋានថា ការរើសអើងភេទដោយផ្អែកតែលើអត្តសញ្ញាណយេនឌ័រ គឺជាទម្រង់មួយនៃការរើសអើងខាងផ្លូវភេទ នោះ។ ហើយដែលចំនុចនេះត្រូវបានហាមឃាត់ដោយច្បាប់សិទ្ធជនស៊ីវិលថែមទៀតនោះ។


កាលពីថ្ងៃអាទិត្យកាសែត The New York Times បានរាយការណ៍ថា ទីភ្នាក់ងារសុខាភិបាលអាមេរិក កំពុងធ្វើរៀបចំឯកសារមួយ ដោយស្នើថា ភេទត្រូវបានកំណត់ថា ជាលក្ខខណ្ឌជីវសាស្ត្រមិនប្រែប្រួល ដែលត្រូវបានកំណត់ដោយសរីរាង្គភេទរបស់មនុស្ស តាំងពីកំណើត។ យោងតាមឯកសារខាងលើ កាសែត New York Times បានអោយដឹងថា សំណើរនេះគ្រោងបោះឆ្នោតនៅឆ្នាំនេះ ដើម្បីកំណត់ភេទ មួយថា ជាភេទប្រុស ឬភេទស្ត្រី ហើយបើបញ្ហាណាមួយដែលពាក់ពន្ធ័នឹងភេទ នឹងត្រូវបានបញ្ជាក់តាមរយៈការ ធ្វើតេស្តហ្សែន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation