ប៉ូលិសឥណ្ឌូណេស៊ីនិយាយថា គ្រួសារមួយគឺជាអ្នកនៅពីក្រោយការវាយប្រហារទៅលើព្រះវិហារសាសនាគ្រិស្តនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា កាលពីថ្ងៃអាទិត្យ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសបាននិយាយថា គ្រួសារមួយដែលមានសមាជិក៦នាក់គឺជាអ្នកនៅពីក្រោយការវាយប្រហារជាបន្តបន្ទាប់ដែលដាក់គោលដៅទៅលើព្រះវិហារសាសនាគ្រិស្តចំនួន៣កន្លែងនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ។

ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិច១៣នាក់ និង៤១នាក់ទៀតត្រូវបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតទាំងនោះ ដែលត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ថ្កោលទោសថាជាសកម្មភាពដ៏ឃោរឃៅ។
ប្រធានប៉ូលិសបានឲ្យដឹងថា ស្ត្រីជាម្តាយបានចុចបំផ្ទុះខ្លួនរបស់គាត់រួមជាមួយកូនក្មេង២នាក់នៅឯព្រះវិហារសាសនាគ្រិស្តមួយកន្លែង ខណៈដែលបុរសជាឳពុក និងកូនប្រុស២នាក់ផ្សេងទៀតបានដាក់គោលដៅទៅលើព្រះវិហារ២កន្លែងទៀត។


សូមបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាមអះអាងថាជាអ្នកនៅពីក្រោយនោះគឺជាការវាយប្រហារដែលមានមនុស្សយ៉ាងច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីឆ្នាំ២០០៥មក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation