ភាគខាងជើងប្រទេសឥណ្ឌាទទួលរងគ្រោះរលកកម្តៅដែលមានសីតុណ្ហភាពរហូតដល់៤០អង្សាសេ
| ព័ត៌មានអន្តរជាតិ
SHARE

ការកើនឡើងនៃសីតុណ្ហភាព និងកម្តៅនៅក្នុងផ្នែកជាច្រើនស្ថិតក្នុងភាគខាងជើងប្រទេសឥណ្ឌាបានបន្តធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះការលំបាកយ៉ាងខ្លាំង ខណៈដែលសីតុណ្ហភាពបានកើនឡើងរហូតដល់៤០អង្សាសេ។


ប្រជាពលរដ្ឋបានផឹកទឹកផ្លែឈើ និងទឹកអំពៅដើម្បីរក្សាកម្រិតជាតិទឹក និងជាតិស្ករនៅក្នុងខ្លួនរបស់ពួកគេ។ អ្នកលក់ទឹកកកចល័តម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ដោយសារតែអាកាសធាតុក្តៅបែបនេះ ការលក់ទឹកកកដុំក៏បានកើនឡើងខ្លាំងផងដែរ ។


ស្របពេលជាមួយគ្នានោះ ការលក់ផើងដីឥដ្ឋដែលប្រើសម្រាប់ធ្វើឲ្យទឹកត្រជាក់បានកើនឡើងនៅក្នុងទីក្រុងអាំរីស្តា (Amrista) ភាគខាងជើងប្រទេសឥណ្ឌា។ អ្នកដំណើរឆ្លងកាត់ និងជាពិសេសក្មេងៗបាននាំគ្នាតម្រង់ជួរដើម្បីផឹកទឹកផើងនោះ។


គួរបញ្ជាក់ថា រដូវក្តៅនៅក្នុងប្រទេសឥណ្ឌាគឺជាពេលវេលាដ៏លំបាកមួយនៅពេលដែលសីតុណ្ហភាពកើនឡើងខ្ពស់បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន។ ហើយបើយោងតាមក្រសួងឧតុនិយមប្រទេសឥណ្ឌា មនុស្សជាង៧រយនាក់បានបាត់បង់ជីវិតកាលពីឆ្នាំ២០១៦ដែលជាឆ្នាំដ៏ក្តៅបំផុតនៅទូទាំងពិភពលោក៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation