អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យបារាំង ផ្អាកលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត
| ព័ត៌មានអន្តរជាតិ
SHARE

បារាំង៖ នៅថ្ងៃទី២៣ ខែតុលា អង្គការលើកលែងទោសអន្ដរជាតិបានអំពាវនាវ ទៅរដ្ឋាភិបាលបារាំង ដើម្បីបញ្ឈប់ការលក់អាវុធ ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែប្រទេសនេះជាប់ពាក់ពន្ធ័នឹងឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសយេម៉ែន និងឃាតកម្មទៅ លើអ្នកកាសែតលោក Jamal Khashoggi នៅក្នុងស្ថានកុងសូលរបស់ខ្លួន ក្នុងប្រទេសតួកគី។

នាយកអង្គការលើកលែងទោសអន្ដរជាតិលោក Amnesty International បានបញ្ជាក់ បារាំងគឺជាប្រទេសមួយនៃប្រទេសនាំចេញ អាវុធធំបំផុតលំដាប់ទីប្រាំទៅកាន់អារ៉ាប៊ីសាអ៊ូឌីតនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ។ ហើយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក៏ដូចទៅនឹងប្រទេសបារាំងដែរ ដែលប្រទេសទាំងនេះ បានលក់អាវុធ, គ្រាប់រំសេវ, កាំភ្លើងធំ និងសេវាយោធាទៅអោយប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

កាលពីថ្ងៃទី២២ តុលា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានហៅការសម្លាប់ អ្នកកាសែតលោក Jamal Khashoggi ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល គឺជាទង្វើដ៏សាហាវឃោរឃៅ និងបានសន្យាថានឹងបញ្ឈប់ការនាំចេញ អាវុធរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសនេះ រហូតដល់ អារ៉ាប៊ីសាអ៊ូឌីតរហូតដល់ករណីឃាតកម្មនេះត្រូវបានដោះស្រាយចប់ សព្វគ្រប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation