គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យគម្រោងកញ្ចប់ថវិការដ្ឋសភាប្រចាំឆ្នាំ២០១៩ មុននិងបញ្ជូនឲ្យគណៈរដ្ឋមន្ត្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២៥ ខែតុលានេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋ សភា ដែលមានការអញ្ជើញចូលរួមប្រជុំពីសំណាក់ប្រធានគណកម្មការជំនាញទាំង ១០នៃរដ្ឋសភា។
របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភានៅថ្ងៃនេះ គឺដើម្បីពិនិត្យគម្រោងកញ្ចប់ថវិការដ្ឋសភា ប្រចាំឆ្នាំ២០១៩ ។

បន្ទាប់ពីគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យសម្រេចលើគម្រោងថវិការដ្ឋសភានេះ នឹងផ្ញើជូនទៅរាជរដ្ឋាភិបាលដាក់បញ្ចូល ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ពិនិត្យពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពេញអង្គនៅថ្ងៃទី ២៦ខែតុលា ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់មករាជរដ្ឋាភិបាលបញ្ជូន សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ឲ្យរដ្ឋ សភា នៅសប្តាហ៏ក្រោយ ដើម្បីបញ្ចូលក្នុងរបៀបវារៈប្រជុំសភាពេញអង្គនីតិកាលទី៦ ពិនិត្យពិភាក្សានិងអនុម័ត្តឲ្យបានមុនដំណាច់ ឆ្នាំ២០១៨ ខាងមុខនេះ។

សូមជំរាបថា គម្រោងកញ្ចប់ថវិកាប្រចាំឆ្នាំរដ្ឋសភាឆ្នាំ២០១៩ បានផ្តោតសំខាន់លើការជួសជុល និងការផ្លាស់ប្តូរប្រព័ន្ធបច្ចេកទេស ក្នុងសាលប្រជុំរដ្ឋសភា និងការចំ ណាយសម្រាប់រៀបចំកិច្ចប្រជុំសភា អាស៊ីប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ត្រូវរៀបចំធ្វើនៅខេត្តសៀមរាប នាពាក់កណ្តាលខែមករា ឆ្នាំ២០១៩៕ អត្ថបទ ៖ វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation