សហរដ្ឋអាមេរិកមិនទាន់សម្រេចនៅឡើយទេថាតើនឹងត្រូវដាក់ទណ្ឌកម្មថ្មីទៀត ទៅលើរុស្ស៊ីឬយ៉ាងណា
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកសហរដ្ឋអាមេរិករបស់លោកDonald Trump បាន និយាយនៅ ថ្ងៃទី២៤ ខែតុលាថា អាមេរិកមិនទាន់សម្រេចចិត្តថា តើខ្លួននឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេ ដែលពេលនេះគឺស្ថិត ក្នុងដំណាក់កាលនៃការធ្វើសេចក្តីសម្រេចចិត្តនៅឡើយ។
លោក John Bolton បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានី Baku នៃសាធារណរដ្ឋ Azerbaijan បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក Ilham Aliyev ប្រធានាធីបតី Azerbaijan។

កាលពីខែសីហា ក្រសួងការបរទេសអាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មដែលផ្តោតលើការនាំចេញទំនិញរបស់សហរដ្ឋអាមេរិក ទៅកាន់ទំនិញ បន្ទាប់ពីអាមេរិក និងអង់គ្លេស បានរកឃើញថា ប្រទេសរុស្ស៊ីបាននៅពីក្រោយនៃការប្រើប្រាស់គីមីបំផ្លាញប្រពន្ធ័ ប្រាសាទ វាយប្រហារទៅលើអតីតចារកម្ម រុស្ស៊ីម្នាក់ ឈ្មោះ Sergei Skripal និងកូនស្រីរបស់គាត់ឈ្មោះ Yulia នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែរដ្ឋាភិបាលក្រុងម៉ូស្គូបានបដិសេធថា មិនជាប់ពាក់ពន្ធ័ឡើយ។

តាមរយៈទណ្ឌកម្មថ្មីចុងក្រោយនោះ អាមេរិកបានប្រកាសដោយព្រមានថា ខ្លួននឹងពិចារណាដាក់ទណ្ឌកម្មលើកទីពីរ រយៈពេល ៩០ ថ្ងៃបន្ទាប់ ប្រសិនបើក្រុងម៉ូស្គូមិនបានផ្តល់ "ការធានាដែលអាចជឿទុកចិត្តបាន" ថា ខ្លួននឹងលែងប្រើអាវុធគីមីទៀតនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation