ប្រធានាធិបតីរុស្ស៊ីនិយាយថាបណ្ដាប្រទេសដែលមានបំពាក់ម៉ីស៊ីលរបស់អាមេរិកអាចក្លាយជាគោលដៅរបស់ប្រទេសរុស្ស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ការដាក់ពង្រាយកាំជ្រួចរយៈចម្ងាយមធ្យមរបស់ អាមេរិក នៅទ្វីបអឺរ៉ុបនឹងបង្ខំឱ្យប្រទេសរុស្ស៊ីកំណត់ទិសដៅប្រទេសទាំងនោះ ថាប្រទេសណាខ្លះដែលមានបំពាក់កាំជ្រួចរបស់ អាមេរិក។

ការព្រមានដ៏ក្តៅគគុករបស់លោកពូទីន ត្រូវបានគេមើលឃើញថា ជាការតបត ទៅនឹងសេចក្តីថ្លែងការណ៏របស់របស់ប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយបង្ហាញពីបំណងដកខ្លួនចេញពីកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែរ NFI ដោយចោទរុស្ស៊ីថា បានរំលោភបំពានម្តងហើយម្តងទៀតលើកិច្ចព្រមព្រៀងនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីតាលីនៅទីក្រុងម៉ូស្គូ លោកពូទីន បាននិយាយថា លោកសង្ឃឹមថានឹងពិភាក្សាអំពីបញ្ហានេះជាមួយលោកដូណាល់ ត្រាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation